គូស្នេហ៍មួយគូកំពុងប្រឈមនឹងការជាប់ពន្ធនាគារ ៥ឆ្នាំនិងពិន័យជិត ១០ម៉ឺនដុល្លារ ក្រោយនាំគ្នាទៅថតរូបអាពាហ៍ពិពាហ៍ដោយកាន់គប់ភ្លើងនិងបានបង្កឲ្យមានភ្លើងឆេះព្រៃ
- BY
- Pheakdey
- September 15, 2023
ឥណ្ឌូនេស៊ី៖ គូស្នេហ៍ជនជាតិឥណ្ឌូនេស៊ីនេស៊ីមួយគូកំពុងប្រឈមនឹងការទទួលទោសយ៉ាងឆ្ងន់ធ្ងរ ក្រោយពួកគេបាននាំគ្នាទៅថតរូបអាពាហ៍ពិពាហ៍ដោយខ្វះការប្រុងប្រយ័ត្នហើយបានបណ្តាលឲ្យមានករណីភ្លើងឆេះព្រៃកើតឡើង។ ហេតុការណ៍នេះបានកើតឡើងនៅតំបន់ភ្នំ Teletubbies Hill ស្ថិតនៅក្នុងបរិវេណឧទ្យានជាតិ Mount Bromo National Park ក្នុងខេត្ត East Java នៃប្រទេសឥណ្ឌូនេស៊ី។
យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន World of Buzz នៅក្នុងថ្ងៃសុក្រ ទី១៥ ខែកញ្ញានេះបានបញ្ជាក់ថា ដោយចង់ថតរូបអាពាហ៍ពិពាហ៍ប្លែកពីគេ គូស្នេហ៍ខាងលើបានសម្រេចថតរូបដោយកាន់គប់ភ្លើង ហើយដោយខ្វះការប្រុងប្រយ័ត្នគប់ភ្លើងនោះក៏បានបន្តឆេះរាលដាលបំផ្លាញព្រៃធម្មជាតិអស់ ៥០ហិចតា។ បើតាមអាជ្ញាធរឥណ្ឌូនេស៊ីបានបញ្ជាក់ គូស្នេហ៍ដែលជាដើមហេតុបង្កឲ្យមានភ្លើងឆេះនៅក្នុងករណីខាងលើនេះអាចប្រឈមនឹងការជាប់ពន្ធនាគាររហូតដល់ ៥ឆ្នាំ និងពិន័យជាប្រាក់ចំនួន ១,៥លានរ៉ូពី (៩,៧ ម៉ឺនដុល្លារអាមេរិក)៕

អត្ថបទ៖ ភក្តី
ប្រភព៖ World of Buzz
- Share This Post:






