ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    បុរសជនជាតិបរទេសម្នាក់ ដែលតែងបង្កការរំខាននៅក្នុងសណ្ឋាគារ ត្រូវបានសមត្ថកិច្ចនាំខ្លួន ដើម្បីធ្វើការសាកសួរតាមនីតិវិធី

    BY Khmernote Media September 16, 2023
    បុរសជនជាតិបរទេសម្នាក់ ដែលតែងបង្កការរំខាននៅក្នុងសណ្ឋាគារ ត្រូវបានសមត្ថកិច្ចនាំខ្លួន ដើម្បីធ្វើការសាកសួរតាមនីតិវិធី

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ដោយទទួលបានបទបញ្ជាពីឯកឧត្តម ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោក ឧត្តមសេនីយ៍ត្រី សរ សំណាង ស្នងការរង ទទួលផែនការងារអន្តោប្រវេសន៍ (ស្តីទី) នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាឲ្យកម្លាំងស្វែងរកជនបរទេសឈ្មោះ Robert C Genaro J ភេទ ប្រុស អាយុ៣៥ ឆ្នាំ ជនជាតិអាមេរិក ដែលបានទៅបង្កការរំខាននៅក្នុងសណ្ឋាគារហាយ៉ាតរីចិនស៊ី។

    បន្ទាប់ពីទទួលបានបទបញ្ជា កម្លាំងអធិការដ្ឋាននគរនាលខណ្ឌ និងប៉ុស្តិ៍នគរបាលរដ្ឋបាល បានធ្វើការស្រាវជ្រាវស្វែងរកជនបរទេសខាងលើ តាំងពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ រហូតមកដល់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង១៨:០០នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារថ្មីទី៣ បានប្រទះឃើញជនបរទេសខាងលើ កំពុងដើរចូលទៅក្នុងសណ្ឋាគារ Check In ដែលមានទីតាំងស្ថិតនៅអគារលេខ៦១ ផ្លូវលេខ១៧៤ ភូមិ១១ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ ហើយក៏បានអញ្ជើញគាត់មកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារថ្មីទី៣។

    ដោយមានការសហការពីផែនការងារអន្តោប្រវេសន៍ នៃ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំដោយលោកវរសេនីយ៍ឯក ជា ចិត្រា នាយការិយាល័យស៊ើបអង្កេត និង អនុវត្តនីតិវិធី ដើម្បីធ្វើការសាកសួរតាមនីតិវិធី៕

    ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay