ព័ត៌មានជាតិ

ក្មេងទំនើង២នាក់ ដែលបង្ហោះម៉ូតូនៅតាមផ្លូវសារធារណៈ ក្នុងសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកមកអប់រំ

BY
Khmernote Media
September 16, 2023

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អធិការដ្ឋាននគរបាលខណ្ឌទួលគោក បានឱ្យដឹងថា នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល០១៖១៥នាទីរំលងអធ្រាត្រ កម្លាំងផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការឃាត់ខ្លួនមនុស្ស ០២នាក់ ករណីបង្ហោះម៉ូតូនៅតាមបណ្តោយផ្លូវសារធារណៈ ដែលបង្ហោះម៉ូតូតាមបណ្តោយផ្លូវលេខ២៤៥ (មហាវិថីម៉ៅសេទុង) កែងនឹងផ្លូវលេខ២៣០ រហូតដល់ចំណុចផ្លូវលេខ២០២កែងនឹងផ្លូវលេខ២៤៥ (មហាវិថីម៉ៅសេទុង) សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

សមត្ថកិច្ចឃាត់ខ្លួនមនុស្ស ០២នាក់ខាងលើ បញ្ជូនមកកាន់អធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរតាមនីតិវិធី។ ក្រោយពីបានសាកសួរចម្លើយចប់សព្វគ្រប់ ដោយបានបញ្ជាពីលោកវរសេនីយ៍ឯក ប៊ុន សត្យា ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានអនុញ្ញាតឲ្យជនទាំងពីរនាក់នេះវិលត្រឡប់ទៅលំនៅដ្ឋានវិញ ដោយមានអាណាព្យាបាលមកធានាយកទៅនិងចុះកិច្ចសន្យាអប់រំកុំឲ្យមានលើកក្រោយទៀត។

*ជនទាំង០២នាក់មាន៖
១-ឈ្មោះ ប៊ុន ចាន់រ៉ាត់ ហៅ រ៉ាត់ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ អ្នកដឹកឥវ៉ាន់ នៅផ្ទះ ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវលំ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
២-ឈ្មោះ ហេង រតនា ហៅ ស្វិត ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវបេតុង សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

*សម្ភារចាប់យកមាន៖
-ម៉ូតូមាក់ Suzuki Nex ពណ៌ ក្រហម ស ពាក់ស្លាកលេខ ភ្នំពេញ 1JE-9332 ។
-បច្ចុប្បន្ន: ជនទាំងពីរនាក់ខាងលើ បានវិលត្រឡប់ទៅលំនៅដ្ឋានវិញហើយ ៕

ប្រភព៖ អធិការដ្ឋាននគរបាលខណ្ឌទួលគោក

Share This Post: