ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    គណៈសង្ឃនាយក ប្រគេនដំណឹងដល់គ្រប់វត្តអារាម ទីសាសនដ្ឋានទូទាំងប្រទេស វាយជួង រគាំង និងទូងស្គរ នៅថ្ងៃទី២០ កញ្ញាខាងមុខ ដើម្បីអបអរសាទរ «រមណីយដ្ឋានប្រាសាទកោះកេរ» ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

    BY Khmernote Media September 18, 2023
    គណៈសង្ឃនាយក ប្រគេនដំណឹងដល់គ្រប់វត្តអារាម ទីសាសនដ្ឋានទូទាំងប្រទេស វាយជួង រគាំង និងទូងស្គរ នៅថ្ងៃទី២០ កញ្ញាខាងមុខ ដើម្បីអបអរសាទរ «រមណីយដ្ឋានប្រាសាទកោះកេរ» ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ លេខាធិការដ្ឋានគណៈសង្ឃនាយក បានចេញសេចក្តីប្រគេនដំណឹងស្តីពី ការរៀបចំវាយជួង រគាំង និងទូងស្គរគ្រប់វត្តអារាម មណ្ឌលវិបស្សនា អាស្រម និងសាលាបុណ្យទូទាំងព្រះរាជាណាចក្រកម្ពុជា របស់គណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា។

    គណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា បានចេញលិខិតទូលថ្វាយ ប្រគេនដំណឹងដល់សម្ដេចព្រះសង្ឃ ព្រះរាជាគណៈ ព្រះមេគណ ព្រះគ្រូអនុគណ ព្រះចៅអធិការ និងព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ មេត្តាជ្រាបថា ដើម្បីអបអរសាទរទិវាជាប្រវត្តិសាស្ត្រ ដែលគណៈកម្មាធិការបេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូ បានសម្រេចជាឯកច្ឆ័ន្ទចុះ «រមណីយដ្ឋានប្រាសាទកោះកេរ» ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣។ គណៈសង្ឃនាយកសូមប្រគេនព្រះមេគណ ព្រះគ្រូអនុគណ ព្រះចៅអធិការត្រៀមរៀបចំវាយជួង រគាំង និងទូងស្គរគ្រប់វត្តអារាម មណ្ឌលវិបស្សនា អាស្រម និងសាលាបុណ្យទូទាំងប្រទេសកម្ពុជាឱ្យបានព្រមៗគ្នា នៅថ្ងៃពុធ ៦កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ៧:០០នាទីព្រឹក កុំបីអាក់ខានឡើយ ៕

    សូមអានសេចក្តីប្រគេនដំណឹងទាំងស្រុងដូចខាងក្រោម៖

    ប្រភព៖ លេខាធិការដ្ឋានគណៈសង្ឃនាយក

    Share This Post:
    MPO4D jitutoto mpo4d Mpoplay