ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សម្តេចព្រះព្រហ្មរតនមុនី ពិន សែម មានសង្ឃដីកាថា ខ្មែរយើងទាំងអស់ជាម្ចាស់មរតកបេតិកភណ្ឌ ត្រូវរួមគ្នាការពារសម្បត្តិទាំងនេះឱ្យបានល្អ

    BY Khmernote Media September 20, 2023
    សម្តេចព្រះព្រហ្មរតនមុនី ពិន សែម មានសង្ឃដីកាថា ខ្មែរយើងទាំងអស់ជាម្ចាស់មរតកបេតិកភណ្ឌ ត្រូវរួមគ្នាការពារសម្បត្តិទាំងនេះឱ្យបានល្អ

    ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្តេចព្រះព្រហ្មរតនមុនី ពិន សែម សិរីសុវណ្ណោ ព្រះគ្រូចៅអធិការវត្តរាជបូណ៌ បានមានសង្ឃដីកាទៅកាន់អ្នកសារព័ត៌មាន នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣នេះថា កាលពីមុនប្រាសាទកោះកេរគ្រាន់តែជាសម្បត្តិបេតិកភណ្ឌរបស់ខ្មែរ ប៉ុន្តែពេលនេះប្រាសាទកោះកេរ ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌរបស់ពិភពលោក ជាសម្បត្តិមនុស្សជាតិទូទាំងពិភពលោក ហើយសម្រាប់យើងជាជនជាតិខ្មែរទាំងអស់ត្រូវតែរួបរួមគ្នាថែរក្សាបេតិកភណ្ឌជាតិរបស់យើងឱ្យបានគង់វង្សមានស្ថេរភាពល្អ។

    សម្តេចព្រះព្រហ្មរតនមុនីបន្តថា យើងទាំអស់គ្នានេះជាមិត្តរួមបីយ៉ាង ទី១ជាមិត្តរួមជាតិ ទី២រួមសាសន៍ និងទី៣រួមទុក្ខ ជាពូជអ្នកកសាងប្រាសាទ ដូចនេះយើងត្រូវរួមគ្នាថែរក្សាសម្បត្តិវប្បធម៌របស់យើង ព្រោះយើងជាម្ចាស់ផ្ទះ ជាម្ចាស់កេរមរតក។

    ជាមួយគ្នានេះដែរ នាព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ ថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ ព្រះសង្ឃនៅតាមទីវត្តអារាម គ្រឹះស្ថានសិក្សាទូទាំងខេត្តសៀមរាប បានរៀបចំធ្វើការអបអរសាទរព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ ដែលប្រាសាទកោះកេរត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌរបស់ពិភពលោក។ ដោយក្នុងនោះមានការទូងស្គូគោះរគាំង និងបានថ្លែងអរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ក្រោមកិច្ចដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានធ្វើឱ្យពិភពលោកកាន់តែបានស្គាល់ពីស្នាដៃដ៏អស្ចារ្យរបស់បុព្វបុរសខ្មែរដែលបានកសាងប្រាសាទយ៉ាងធំស្កឹមស្កៃដែលបានបន្សល់ទុកសម្រាប់កូនចៅជំនាន់ក្រោយ។

    សូមបញ្ជាក់ថា រហូតមកដល់ពេលនេះ មានប្រាសាទរបស់ខ្មែរចំនួន០៤ហើយ ដែលត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌ពិភពលោក ក្នុងនោះមានរមណីដ្ឋានអង្គរ ចុះបញ្ជីបេតិកភណ្ឌវប្បធម៌ពិភពលោក នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២ នៅទីក្រុងសាន់តាហ្វេ សហរដ្ឋអាម៉េរិក តំបន់ប្រាសាទព្រះវិហារ ចុះនៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០០៨ នៅទីក្រុងកេបិក ប្រទេសកាណាដា តំបន់ប្រាសាទសំបូរព្រៃគុក ចុះនៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៧ នៅទីក្រុងក្រាកូវ ប្រទេសប៉ូឡូញ និងតំបន់ប្រាសាទកោះកេរ ចុះនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ នៅក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post:
    MPO4D jitutoto mpo4d Mpoplay