ព័ត៌មានជាតិ

តម្លៃប្រេងសាំងថ្មី៖ សាំងធម្មតាតម្លៃ ៤,៧៥០រៀល ខណៈសាំងម៉ាស៊ូតតម្លៃ ៤,៨៥០រៀល ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី៣០ ខែកញ្ញា

BY
Khmernote Media
September 21, 2023

រាជធានីភ្នំពេញ៖ យោងតាមលិខិតរបស់ ក្រសួងពាណិជ្ជកម្ម ចុះផ្សាយថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ ស្តីអំពីតម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជាសម្រាប់អនុវត្តទៅតាមតម្លៃមធ្យមប្រេងឥន្ធនៈលើទីផ្សារអន្តរជាតិ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ បានឲ្យដឹងថា តម្លៃប្រេងសាំងធម្មតាមានតម្លៃ ៤,៧៥០រៀលក្នុងមួយលីត្រ ចំណែកឯប្រេងសាំងម៉ាស៊ូតមានតម្លៃ ៤,៨៥០រៀលក្នុងមួយលីត្រប៉ុណ្ណោះ។

ហើយតម្លៃនេះបើធៀបនឹងតម្លៃ ដែលក្រសួងបានកំណត់កាលពី១០ថ្ងៃមុន មានការឡើងបន្តិចបន្តួច ដោយកាលពី១០ថ្ងៃមុន សម្រាប់ប្រេងសាំងធម្មតាគឺមានតម្លៃ ៤,៦០០រៀលក្នុងមួយលីត្រ មានន័យថា ឡើង ១៥០រៀលក្នុងមួយលីត្រ និងតម្លៃប្រេងសាំងម៉ាស៊ូតមានតម្លៃ ៤,៧៥០រៀលក្នុងមួយលីត្រ មានន័យថា ឡើង ១០០រៀលក្នុងមួយលីត្រ ៕​

Share This Post: