PR

CHARLES & KEITH សម្ពោធខូលិកសិនរដូវកាល Fall ឆ្នាំ 2023 នៅសាខាផ្សារទំនើបអ៊ីអនម៉លមានជ័យ

BY
Liny Chan
September 25, 2023

ថ្ងៃទី25 ខែកញ្ញា ឆ្នាំ2023 រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា – យុទ្ធនាការខូលិកសិន Fall 2023 របស់ម៉ាកយីហោ CHARLES & KEITH គឺជាការអញ្ជើញឱ្យយើងទាំងអស់គ្នាវាយតម្លៃដែនកំណត់ផ្ទាល់ខ្លួនសារជាថ្មី ប្រៀបទៅដូចជាការស្វែងរកជាបន្តនៃសេរីភាពក្នុងការបញ្ចេញមតិផ្ទាល់ខ្លួន ដោយយក Fashion ជាមធ្យោបាយផ្សព្វផ្សាយ។

CHARLES & KEITH បានប្រារព្ធការសម្ភោធខូលិកសិនរដូវកាលនេះ នៅព្រះរាជាណាចក្រកម្ពុជា ដោយមានការចូលរួមពី តារាម៉ូដែល Miss International Cambodia 2023 Elina Somnang អ្នកបង្កើតមាតិការ Nihyunbly អ្នករចនាម៉ូដ Shasne Su ម៉ូដែល Fahnday និងអ្នករាំរបាំប្រពៃណី Ant Kon ក្នុងការផ្គូផ្គងឈុតសម្លៀកបំពាក់បែបទាន់សម័យជាមួយនឹងកាបូបស្បែកជើងរបស់រដូវកាលនេះ ដែលមានពណ៌ដិត និងរាងគូរឲ្យចាប់អារម្មណ៍។

កញ្ញា Ant Kon បានចូលរួមជាមួយនឹងកាបូប Petra និងស្បែកជើង Pixie Platform Mary Janes ។
កញ្ញា Shasne Su បានចូលរួមជាមួយនឹងកាបូប Petra និងស្បែកជើង Pixie Platform Mary Janes ។
កញ្ញា Nihyunbly បានចូលរួមជាមួយនឹងកាបូប Anthea Hobo Bag និងស្បែកជើង Loafer Pumps ។
កញ្ញា Elina Somnang បានចូលរួមជាមួយនឹងកាបូប Petra និងស្បែកជើងកែង Elvina Platform Sandals ។
កញ្ញា Fahnday បានចូលរួមជាមួយនឹងកាបូប Cosette Ruched-Handle និងស្បែកជើង Loafer Pumps ។

ដោយយករូបចម្លាក់ ដែលមានក្បាច់ minimal និង monolithic របស់លោកវិចិត្រករ Constantin Brancusi ជាគំរូ លក្ខណៈលម្អិតដ៏គួរឲ្យកត់សម្គាល់របស់សេរីម៉ូត Pixie រដូវកាលនេះ គឺជាការច្នៃពីលើភាពសាមញ្ញរបស់វា។ ស្បែកជើងកែងបាតក្រាស់ត្រូវបាននាំមកនូវក្នុងរូបរាង 3 បែប ដូចជា ស្បែកជើងឃ្លប់ត្រឹមកជើង ស្បែកជើង mules និងស្បែកជើងកែងបែប Mary-Jane ។ រចនាប័ទ្មទាំងបីត្រូវបានបង្កើតឡើងដោយផ្អែកលើរូបរាងធម្មជាតិនៃប្រអប់ជើង រួចផ្នែកបាតនិងកែងជួយបន្ថែមនូវភាពជឿជាក់ និងវត្តមានដ៏អស្ចារ្យ។
 
កាបូបស្ពាយស្មា Petra រាងកោងត្រូវបានយកមកសារជាថ្មីសម្រាប់រដូវកាល Fall ជាមួយនឹងក្បាលគន្លឹះដែលមានរាងជ្រុង ដើម្បីបន្ថែមលក្ខណៈទាន់សម័យ។ ដោយមានជម្រើសពណ៌ផ្គូផ្គងជាមួយនឹងស្បែកជើង Pixie ទំនិញទាំងពីរនេះត្រូវបានបំពាក់ដោយតារាសម្តែងពីប្រទេសកូរ៉េខាងត្បូង កញ្ញា Han So Hee ក្នុងការសម្ភោធយុទ្ធនាការ និងក្លាយជាគូរ fashion ដ៏សំខាន់ក្នុងរដូវកាលនេះ។

ស្វែងរកខូលិកសិន Fall 2023 ក្នុងហាង CHARLES & KEITH សាខាផ្សារទំនើប អ៊ីអន ម៉ល មានជ័យ ក្រុងភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ពីខែកញ្ញា ឆ្នាំ 2023 តទៅ។


 
សម្រាប់ការផ្សព្វផ្សាយ:
CHARLES & KEITH Global Press Office
ទូរស័ព្ទ៖ +65 6590 7700
អ៊ីមែល៖ PublicRelations@charleskeith.com
 
អំពី CHARLES & KEITH
ក្រុមហ៊ុន CHARLES & KEITH ត្រូវបានបង្កើតឡើងនោក្នុងឆ្នាំ 1996 ក្នុងបំណងកសាងម៉ាកយីហោលំដាប់អន្តរជាតិ ដែលមានភាពជឿជាក់លើខ្លួនឯង និងមានឥទ្ធិពលក្នុងការផ្តល់ទំនុកចិត្តដល់ស្ត្រីគ្រប់រូប។ ម៉ាកយីហោនវបានចាប់ផ្តើមពីហាងលក់ស្បែកជើងមួយក្នុងប្រទេសសិង្ហបុរី រហូតដល់ក្លាយជាបណ្តាញខ្នាតអន្តរជាតិ ដែលផ្តល់ជូននូវបទពិសោធន៍យ៉ាងស្វាហាប់នៅតាមគ្រប់សាខាចែកចាយ និងតាមអនឡាញ។ CHARLES & KEITH តែងតែគិតអំពីភ្ញៀវជាមុន ហើយមានគោលបំណងក្នុងការរក្សាភាពជាម៉ាកយីហោមួយដែលអត្ថិជនអាចស្វែងរកបាន។ ម៉ាកយីហោនេះបង្កើតរចនាប័ត្ននីមួយៗតាមបណ្តុំ ឬខូលកសិន សម្រាប់ទំនិញដូចជា ស្បែកជើង កាបូប វ៉ែនតា និងគ្រឿងអលង្ការ ដើម្បីជម្រុញឲ្យស្ត្រីមានភាពជឿជាក់ក្នុងការបង្ហាញចារិកលក្ខណៈរបស់ខ្លួន។ ក្នុងការខិតខំធ្វើឲ្យ fashion រក្សាភាពទទួលនិងមិនធ្វើឲ្យខូចដល់ភាពច្នៃប្រឌិតបាន ម៉ាកយីហោនេះប្រឈមនឹងអនុសញ្ញាដែលបាននិយាយថា fashion គឺសម្រាប់មនុស្សមួយចំនួនតូចប៉ុណ្ណោះ។

Share This Post: