ព័ត៌មានជាតិ
កីឡាករជម្រើសជាតិកម្ពុជាម្នាក់ បំបែកកំណត់ត្រាជាតិ ក្លាយជាកីឡាករកម្ពុជាដំបូង ដែលប្រើថិរវេលា ២៦.៧៧វិនាទី លើវិញ្ញាសាហែលរបៀបផ្ងារ ៥០ម៉ែត្រ
BY Khmernote Media
September 26, 2023
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ទស្សន៍ជាតិកម្ពុជា ទទក បានឱ្យដឹងថា កីឡាករហែលទឹកជម្រើសជាតិកម្ពុជា កូសុងដឹ ឡាប៉ារង់អង់ត្វ័នម៉ាកាំងក្ដូឌ (Antoine) បានបំបែកកំណត់ត្រាជាតិ ក្លាយជាកីឡាករកម្ពុជាដំបូង ដែលធ្វើបានថិរវេលា ២៦.៧៧វិនាទី លើវិញ្ញាសា ហែលរបៀបផ្ងារ ៥០ម៉ែត្របុរស ។

លទ្ធផលនៃការបំបែកកំណត់ត្រាជាតិ(National Record)នេះ គឺកីឡាករកូនកាត់ខ្មែរ-បារាំង Antoine ធ្វើបានក្នុងការប្រកួតកីឡាអាស៊ី (Asian Games) លើកទី១៩ នៅទីក្រុង Hangzhou ប្រទេសចិន នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ ៕
