ក្រុមហ៊ុន Thai Airways International ខាតបង់អស់ជាង ៣៦០លានដុល្លាអាមេរិក ក្នុងឆ្នាំ២០១៨
ក្រុមហ៊ុន Thai Airways International បានរាយការណ៍ថា ខ្លួនបានខាតបង់ទឹកប្រាក់ចំនួន ១១.៦ពាន់លានបាត (ប្រហែល ៣៦០,០០០,០០០ លានដុល្លារអាមេរិក)សម្រាប់ ឆ្នាំ២០១៨ ធៀបនឹងការខាតបង់ ២.១ពាន់លានបាត នៅក្នុង ឆ្នាំ២០១៧។ ការខាតបង់ក្នុង ១ហ៊ុន កើនឡើងដល់ចំនួន ៥.៣៣បាត ធៀបនឹង ០.៩៧បាត ក្នុង ឆ្នាំ២០១៧ ។ នេះបើយោងតាមក្រុមហ៊ុនអាកាសចរណ៍បានប្រាប់ផ្សារហ៊ុនថៃកាលពី ថ្ងៃសុក្រ ម្សិលមិញ។
ក្រុមហ៊ុនអាកាសចរណ៍នេះក៏បានចំណាយប្រាក់ (one-time expense) ផងដែរកាលពីឆ្នាំមុន បន្ទាប់ពីដឹងថា ទឹកប្រាក់ ៣.៤ពាន់លានបាត ពីថ្លៃទ្រព្យសកម្ម និងរំលស់យន្តហោះបានខាតបង់ ខនៈការចំណេញពីការប្តូររូបិយប័ណ្ណបរទេសមានចំនួន ៩១១លានបាត។ ទ្រព្យសកម្មមានចំនួន ២៦៨.៧ពាន់លានបាត ពោលគឺធ្លាក់ចុះ ៤.៣ភាគរយ ធៀបនឹងឆ្នាំមុន ខណៈបំណុលបានធ្លាក់ចុះ ០.២ភាគរយ មកនៅត្រឹម ២៤៨.៣ពាន់លានបាត។ ចំនួនអ្នកចូលហ៊ុនបានធ្លាក់ចុះ ៣៦.១ភាគរយ នៅត្រឹម ២០.៤ពាន់លានបាត ដោយសារតែការខាតបង់នេះ៕

អត្ថបទ៖ លីដា
ប្រភព៖ thephuketnews