PR

FORD RANGER ស៊េរីថ្មី១គ្រឿង ក្នុងចំណោម៥គ្រឿង របស់ Cambodia Beer បានរកឃើញម្ចាស់រង្វាន់ហើយ

BY
Liny Chan
September 27, 2023

(ភ្នំពេញ)៖ FORD RANGER ស៊េរីថ្មី១គ្រឿង ក្នុងចំណោម៥គ្រឿង របស់ Cambodia Beer បានរកឃើញម្ចាស់រង្វាន់ហើយ។ ដោយកាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ម្សិលមិញនេះ នៅមុខផ្សារ ស្ទឹង មានជ័យថ្មី ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស រៀបចំកម្មវិធីប្រគល់រថយន្ត FORD RANGER ស៊េរីថ្មីជូនទៅដល់អតិថិជនមហាសំណាងដំបូងរបស់ Cambodia Beer។

សូមរំលឹកផងដែរថាប៉ុន្មានថ្ងៃមុននេះ Cambodia Beer បានប្រកាសដាក់រថយន្ត FORD RANGER ស៊េរីថ្មីចំនួន ៥គ្រឿង និងខុនដូ ២យូនីត នៅក្នុងក្រវិលកំប៉ុង Cambodia Beer សម្រាប់ជាកាដូជូនពុកម៉ែ និងគ្រួសារ ដែលជាអតិថិជននារដូវភ្ជុំបិណ្ឌខាងមុខនេះ។
ដោយមិនទាន់បានមួយសប្តាហ៍ផង ឥឡូវនេះ CAMBODIA BEER បានរកឃើញម្ចាស់រថយន្ត១គ្រឿង ដោយម្ចាស់រង្វាន់មានទីលំនៅក្នុងរាជធានីភ្នំពេញ។

កម្មវិធីប្រគល់រង្វាន់នេះជូនទៅដល់អថិជនមហាសំណាងនេះ ក៏មានការចូលរួមពីសំណាក់អគ្គនាយកក្រុមហ៊ុនខ្មែរប៊ែវើរីជីស អ្នកឧញ៉ា លាង ម៉េង មកប្រគល់រង្វាន់ជូនទៅដល់បងប្រុសមហាសំណាងដំបូងនេះផងដែរ។

ជាមួយគ្នានេះ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស មិនត្រឹមតែប្រគល់រង្វាន់ធំទេ ក៏មានជាការចែកមួកសុវត្ថិភាពជូន Free ចំនួន ២០០មួក ទៅដល់ពុកម៉ែបងប្អូនដើម្បីសុវត្ថិភាពក្នុងការធ្វើដំណើរទៅស្រុកកំណើត ឬដំណើរកម្សាន្តនានា នារដូវភ្ជុំបិណ្ឌនេះ។

រថយន្ត ៥គ្រឿង ដែលដាក់នៅក្នុងក្រវិលកំប៉ុង Cambodia Beer ទើបតែរកឃើញម្ចាស់រង្វាន់ ១គ្រឿងតែប៉ុណ្ណោះ!! នៅសល់រថយន្ត ៤គ្រឿងទៀត និងខុនដូ ២យូនីត នៅរកម្ចាស់មិនទាន់ឃើញ៕

Share This Post: