ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រដ្ឋបាលខេត្តព្រះសីហនុ អនុញ្ញាតឱ្យធ្វើចរាចរនៅតាមបណ្តោយផ្លូវជាតិលេខ៤ ជាធម្មតាឡើងវិញ បន្ទាប់ពីជំនន់ទឹកភ្លៀងបានស្រកចុះ

    BY Khmernote Media September 28, 2023
    រដ្ឋបាលខេត្តព្រះសីហនុ អនុញ្ញាតឱ្យធ្វើចរាចរនៅតាមបណ្តោយផ្លូវជាតិលេខ៤ ជាធម្មតាឡើងវិញ បន្ទាប់ពីជំនន់ទឹកភ្លៀងបានស្រកចុះ

    ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តព្រះសីហនុ បានចេញសេចក្តីជូនដំណឹង ស្តីពីការបើកចរាចរឡើងវិញនៅលើកំណាត់ផ្លូវជាតិលេខ៤ ក្នុងភូមិសាស្ត្រស្រុកកំពង់សីលា ខេត្តព្រះសីហនុ។

    រដ្ឋបាលខេត្តព្រះសីហនុ សូមជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋ ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូនដោយរថយន្ត និងសាធារណជនឱ្យបាន ជ្រាបថា៖ ដោយស្ថានភាពទឹកភ្លៀងកាលពីយប់មិញមានការថមថយ រហូតមកដល់ព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ ២០២៣នេះ ជំនន់ទឹកភ្លៀងបានស្រុកចុះផុតពីតួផ្លូវជាតិលេខ៤ (ចំណុចស្ពានស្ទឹងសំរោង ចន្លោះគីឡូម៉ែត្រលេខ ១១៥-១១៦ និងចំណុចចន្លោះគីឡូម៉ែត្រលេខ១៥៣-១៥៤) ក្នុងភូមិសាស្ត្រស្រុកកំពង់សីលា ខេត្តព្រះសីហនុ ដែលអាចធ្វើចរាចរឆ្លងកាត់បាន។

    ដូចនេះ រដ្ឋបាលខេត្តព្រះសីហនុ សម្រេចបើកឱ្យធ្វើចរាចរធម្មតាឡើងវិញ លើកំណាត់ផ្លូវជាតិលេខ៤ ក្នុងភូមិសាស្ត្រស្រុកកំពង់សីលា ខេត្តព្រះសីហនុ ចាប់ពីព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ នេះតទៅ។ ចំពោះ ការប្រែប្រួលស្ថានភាពជំនន់ទឹកភ្លៀងតាមផ្លូវជាតិលេខ៤នេះ រដ្ឋបាលខេត្តព្រះសីហនុ នឹងជូនដំណឹងជាបន្តបន្ទាប់ ទៀត ទៅតាមស្ថានភាពជាក់ស្ដែង ៕

    ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay