ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ឯកឧត្តម ឃួង ស្រេង ជម្រុញនិងពិនិត្យឲ្យបានហ្មត់ចត់ជុំវិញការមិនយកលុយពីបងប្អូនអាជីវករ លក់តាមកញ្ច្រែង ល្អី

    BY Khmernote Media September 28, 2023
    ឯកឧត្តម ឃួង ស្រេង ជម្រុញនិងពិនិត្យឲ្យបានហ្មត់ចត់ជុំវិញការមិនយកលុយពីបងប្អូនអាជីវករ លក់តាមកញ្ច្រែង ល្អី

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នេះ ក្នុងកិច្ចប្រជុំពង្រឹងការងារគ្រប់គ្រងផ្សាររដ្ឋទាំង២៥ផ្សារក្នុងរាជធានីភ្នំពេញ ជាមួយអាជ្ញាធរខណ្ឌទាំង១៤ នារសៀលថ្ងៃពុធ ១៣កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣នេះ បានជំរុញ ឱ្យពិនិត្យបានហ្មត់ចត់ ជុំវិញការមិនយកលុយពីបងប្អូនអាជីវករ លក់តាមកញ្ច្រែង ល្អី ជាមួយនឹងការរកទីតាំងឱ្យពួកគាត់បានលក់ដូរ និងការបញ្ចុះតម្លៃទឹក ភ្លើង នៅតាមទីផ្សារ ទៅតាមកំណត់របស់រាជរដ្ឋាភិបាល ដោយការងារនេះទាំងអាជ្ញាធរ ទាំងគណៈកម្មការផ្សារត្រូវ ពិនិត្យឱ្យ បានហ្មត់ចត់។

    ជាមួយគ្នានោះ ឯកឧត្តម អភិបាលរាជធានីភ្នំពេញ បានណែនាំឲ្យប្រធានគណៈកម្មការផ្សាររដ្ឋទាំង២៥ នៅរាជធានីភ្នំពេញ យកចិត្តទុកដាក់លើការថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ និងបរិស្ថាននៅជុំវិញនិងក្នុងផ្សារ ហើយអ្វីដែលសំខាន់មួយទៀតនោះគឺ គណៈកម្មការផ្សារត្រូវមានភាពស្និទ្ធស្នាល រ៉ាក់ទាក់ជាមួយបងប្អូនអាជីវករក្នុងនិងក្រៅប្រព័ន្ធឱ្យបានល្អ ។

    ឆ្លៀតនាឱកាសនោះ ឯកឧត្តមឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា ការបង្កើតឱ្យមានកិច្ចប្រជុំនេះឡើង ក្នុងគោលបំណង ជំរុញឱ្យមានការគ្រប់គ្រង់ផ្សាររដ្ឋទាំង២៥ផ្សារ បានកាន់តែមានភាពល្អប្រសើរឡើង ទាំងការថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ និងបរិស្ថានជុំវិញនិងនៅក្នុងផ្សារ សំដៅធ្វើយ៉ាងណាទទួលបានការគោរព និងស្រឡាញ់ពីបងប្អូនប្រជាពលរដ្ឋ និងអាជីវករ ។

    ឯកឧត្តមបន្តថា ប្រធានគណៈកម្មការផ្សារ ត្រូវមើលឱ្យគ្រប់ជ្រុងជ្រោយ នៅក្នុងផ្សារដែលខ្លួនគ្រប់គ្រង ទាំងជីវភាពរស់នៅរបស់បងប្អូនអាជីវករ ជាមួយនឹងការធ្វើស្ថិតិឱ្យបានច្បាស់លាស់ចំពោះអាជីវករ ដែលមានជីវភាពក្រីក្រ និងមធ្យម ដើម្បីងាយស្រួលយើងថែទាំពួកគាត់។ បន្ថែមពីនេះទៀត ឯកឧត្តម អភិបាលរាជធានីភ្នំពេញ បានអំពាវនាវដល់មន្ត្រីក្រោមឱវាទ ណែនាំដល់ បងប្អូនប្រជាពលរដ្ឋនិងអាជីវករ ឱ្យ ថែរក្សាអនាម័យ បរិស្ថាននៅក្នុងផ្សារ ជាប្រចាំ៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post:
    MPO4D jitutoto mpo4d Mpoplay