ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាក់ថា ចំពោះបងប្អូនប្រជាពលរដ្ឋ ដែលភ្លេចយកបណ្ណបើកបរដាក់តាមខ្លួន គឺអាចឱ្យអ្នកផ្ទះថតផ្ញើមកបាន
- September 28, 2023
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមធ្វើការបកស្រាយបំភ្លឺជូនប្រជាពលរដ្ឋដែលបានសួរពាក់ព័ន្ធការបើកបរយានយន្តភ្លេចយកឯកសារភ្ជាប់មកតាមខ្លួន បន្ទាប់ពីមានការលើកឡើងតាមរយៈខមិនក្នុងផេកដោយលើកឡើងជាសំណួរថា៖ «ជំរាបសួរ ខ្ញុំមានចម្ងល់មួយករណី ភ្លេចយកបណ្ណបើកបរតាមខ្លួន តែឆាតសុំឱ្យអ្នកផ្ទះថតផ្ញើ តើត្រូវផាកពិន័យដែរ ឬទេ?»

តាមរយៈការលើកឡើងបែបនេះ ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមបកស្រាយដូចខាងក្រោម៖
ទី១. ស្នើអោយអ្នកបើកបរថតអោយបានច្បាស់។
ទី២. សមត្ថកិច្ចត្រូវពិនិត្យផ្ទៀងផ្ទាត់ តាមរយៈ QR Code ឬ លេខកូដ បណ្ណ។
សមត្ថកិច្ចមិនត្រូវពិន័យទេ ករណីពិនិត្យផ្ទៀងផ្ទាត់ឃើញថាបណ្ណនោះត្រឹមត្រូវពិតប្រាកដ ស្របតាមប្រភេទយាន និងនៅមានសុពលភាព។ ប៉ុន្តែ បើមិនត្រឹមត្រូវទេ អ្នកបើកបរត្រូវទទួលរងការពិន័យតាមអនុក្រឹត្យ ៕

- Share This Post:






