ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ចិនដាក់ឲ្យប្រើប្រាស់ជាលើកដំបូងនូវរថភ្លើងល្បឿនលឿនសម្រាប់បើកកាត់សមុទ្រនិងអាចការពារគ្រាប់គាំភ្លើងបាននៅក្បែរតំបន់ច្រកសមុទ្រតៃវ៉ាន់

    BY Pheakdey September 28, 2023
    ចិនដាក់ឲ្យប្រើប្រាស់ជាលើកដំបូងនូវរថភ្លើងល្បឿនលឿនសម្រាប់បើកកាត់សមុទ្រនិងអាចការពារគ្រាប់គាំភ្លើងបាននៅក្បែរតំបន់ច្រកសមុទ្រតៃវ៉ាន់

    ចិន៖ ចិនបានសម្ពោធដាក់ឲ្យប្រើប្រាស់នូវខ្សែរថភ្លើងពិសេសមួយខ្សែ ដែលជារថភ្លើងល្បឿនលឿនដំបូងគេបង្អស់អាចធ្វើដំណើរឆ្លងកាត់តំបន់ឆ្នេរសមុទ្រជាច្រើនកន្លែង  នេះបើយោងតាមការចុះផ្សាយរបស់បណ្តញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃព្រហស្បតិ៍ ទី២៨ ខែកញ្ញានេះ។ ខ្សែរថភ្លើងខាងនេះមានទីតាំងស្ថិតនៅក្នុងខេត្ត Fujian ភាគអាគ្នេយ៍ប្រទេសចិន ពោលគឺស្ថិតនៅក្បែរតំបន់ច្រកសមុទ្រតៃវ៉ាន់។

    ប្រភពខាងលើបានបន្តថា ចំណុចគួរឲ្យកត់សម្គាល់មួយទៀតរបស់រថភ្លើងខាងលើនេះគឺវាត្រូវបានសាងសងឡើងពីប្រភេទដែក ដែលអាចការពារគ្រាប់គ្រាប់គាំភ្លើងបានទៀតផង។ ចំពោះចំណុចល្អទូទៅរបស់រថភ្លើងវិញគឺវាអាចធ្វើដំណើរក្នុងល្បឿនរហូតដល់ ៣៥០គីឡូម៉ែត្រក្នុងមួយម៉ោង នៅលើប្រវែងផ្លូវសរុបចំនួន ២៧៧គីឡូម៉ែត្រ ដោយមានទាំងផ្លូវត្រូវបើកនៅលើដីគោកនិងនៅលើស្ពានផងដែរ។ គួរបញ្ជាក់ជូនថា​ ទន្ទឹមនឹងការសម្ពោធផ្លូវរថភ្លើងខាងលើនេះ ចិនក៏បានដាក់ឲ្យប្រើប្រាស់នូវផ្លូវរថភ្លើងដ៏ទំនើបមួយខ្សែផ្សេងទៀតនៅក្នុងទីក្រុង​ Wuhan នៃខេត្ត Hubei ដោយរថភ្លើងនោះគឺជាប្រភេទរថភ្លើង Monorail ដែលមានភាពទំនើបដូចរថភ្លើងនៅក្នុងខ្សែភាពយន្តបែបវិទ្យាសាស្រ្តអីចឹងដែរ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ The Strait Time

    Share This Post: