Ramos ដាក់ Lional Messi បែកមាត់នៅចុងតង់ទី១ ក្នុងជំនួប El Clasico កាលពីយប់មិញនេះ
- March 3, 2019
ជំនួប El Clasico កាលពីយប់មិញនេះនៅក្នុងក្របខ័ណ្ឌ La Liga របស់ប្រទេសអេស្ប៉ាញ រវាងក្រុមអធិរាជស Real Madrid និង ក្រុមអ្នកមានបុណ្យ Barcelona បានបញ្ចប់ក្នុងលទ្ធផល ១ទល់នឹង០ គឹ Barcelona ១ ហើយ ក្រុម Real madrid ០ ។ បន្ទាប់ពីការប្រកូតយប់មិញបានបញ្ចប់ទៅ ក្រុម Barcelona បានបំបែកកំណត់ត្រា El classico ដោយយកឈ្នះ Real Madrid ក្នុងទឹកដី Camp Nou ៤ ប្រកួជាប់គ្នា។
យ៉ាងណាមិញ El Classico គឺជាការប្រកួតដ៏តានតឹងបំផុត ដោយភាគច្រើនគឺមានការពិន័យ និងប៉ះពាល់គ្នាច្រើន ជាក់ស្តែងដូចកាលពីយប់មិញមានការប៉ះគ្នារវាងខ្សែការពារ Sergio Ramos និងម្ចាស់ Ballon d’or ៥សម័យ Lional Messi ។ នៅចុងតង់ទីមួយ Messi បានចូលទៅដណ្តើមបាល់ពីខ្សែការពារ Ramos ពេលនោះ Ramos បានក្រវាសដៃត្រូវមាត់ Messi ហើយបានឈ្លោះគ្នា និងព្យាយាមតវ៉ាពីកីឡាកររបស់ Barcelona ប៉ុន្តែមិនទទួលបានការពិន័យណាមួយពីអាជ្ញាកណ្តាលនោះឡើង។ ករណីនេះដែរ អតីតគ្រូបង្វឹកក្រុម Real Madrid លោក Jose Mourinho បាននិយាយថា ខ្សែការពារបានព្យាយាមបញ្ចេញសកម្មភាពបង្ករឿង នេះបើតាមការលើកឡើង និងបន្ទោសទៅលើខ្សែការពារ Ramos បានប៉ះ Messi មុនចប់តង់ទី១។ ជារួម ការប្រកួតក្រុមទាំងពីរកាលពីយប់មិញនេះយើងឃើញថាពុំសូវមានការឈ្លោះប្រកែកគ្នា ឬប៉ះទង្គិចគ្នាច្រើននោះទេ ដែលខុសពីការប្រកួតមុនដែលទើបនឹងបញ្ចប់នៅក្នុងពាន copa de Rey៕

- Share This Post:








