ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សូមប្រុងប្រយ័ត្ន! រដ្ឋបាលខេត្តបាត់ដំបង អំពាវនាវដល់ប្រជាពលរដ្ឋរស់នៅតាមបណ្ដោយដងស្ទឹងសង្កែ សូមស្វែងរកទីទួលសុវត្ថិភាព ដែលនៅក្បែរបំផុត ខណៈទឹកស្ទឹងឡើងដល់កម្រិតប្រកាសអាសន្នហើយ

    BY Khmernote Media September 30, 2023
    សូមប្រុងប្រយ័ត្ន! រដ្ឋបាលខេត្តបាត់ដំបង អំពាវនាវដល់ប្រជាពលរដ្ឋរស់នៅតាមបណ្ដោយដងស្ទឹងសង្កែ សូមស្វែងរកទីទួលសុវត្ថិភាព ដែលនៅក្បែរបំផុត ខណៈទឹកស្ទឹងឡើងដល់កម្រិតប្រកាសអាសន្នហើយ

    ខេត្តបាត់ដំបង៖ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣នេះ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តបាត់ដំបង​ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការត្រៀមបង្ការគ្រោះមហន្តរាយទឹកជំនន់។

    រដ្ឋបាលខេត្តបាត់ដំបង​ សូមជម្រាបជូនថា ដោយផ្អែកលើស្ថានភាពបច្ចុប្បន្ន កម្រិតទឹកស្ទឹងសង្កែ នៅស្ថានីយ៍ក្រុងបាត់ដំបង និងតាមបណ្ដោយដងស្ទឹង សង្កែ បាននឹងកំពុងឡើងជិតដល់កម្រិតប្រកាសអាសន្នហើយ។

    ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ សូមប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយដងស្ទឹងសង្កែក្នុងស្រុកសំឡូត ស្រុកបាណន់ ក្រុងបាត់ដំបង ស្រុកសង្កែ និងស្រុកឯកភ្នំ ជាពិសេសបងប្អូនដែលរស់នៅក្នុងតំបន់ងាយរងគ្រោះ មេត្តាបង្កើនការប្រុង ប្រយ័ត្នខ្ពស់ ដោយត្រូវរៀបចំសម្ភារ ឯកសារសំខាន់ៗ និងស្វែងរកទីទួលសុវត្ថិភាព ដែលនៅក្បែរបំផុត និងសូមរាយការណ៍ជាបន្ទាន់ទៅអាជ្ញាធរមូលដ្ឋាន ក្នុងករណីទទួលរងនូវការលិចលង់ណាមួយកើតមានឡើង។

    ទន្ទឹមគ្នានេះដែរ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកដាក់ ត្រៀមរៀបចំផែនការ អន្តរាគមន៍ និងត្រៀមរៀបចំទីទួលសុវត្ថិភាពឱ្យបានសមរម្យ ត្រៀមបម្រុងសម្រាប់ការជម្លៀសប្រជាពលរដ្ឋ រងគ្រោះ និងផ្សព្វផ្សាយ ណែនាំឱ្យប្រជាពលរដ្ឋយកចិត្តទុកដាក់លើបញ្ហាអនាម័យ ដើម្បីចៀសវាងពីបញ្ជ ជំងឺឆ្លងផ្សេងៗ៕

    ប្រភព៖ រដ្ឋបាលខេត្តបាត់ដំបង

    Share This Post:
    MPO4D jitutoto mpo4d Mpoplay