ព័ត៌មានជាតិ

ក្រោយទទួលបានសារពីប្រជាពលរដ្ឋ លើមន្រ្តីនគរបាលក្រុងតាខ្មៅម្នាក់ មិនពាក់មួកសុវត្ថិភាពពេលបើកបរ ត្រូវបានអធិការក្រុងហៅមកណែនាំ និងផាកពិន័យ

BY
Khmernote Media
September 30, 2023

ក្រុងតាខ្មៅ៖ នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ អធិការដ្ឋាននគរបាលក្រុងតាខ្មៅ បានឱ្យដឹងថា ក្រោយពីទទួលបាន សារពីប្រជាពលរដ្ឋ អំពីមន្រ្តីនគរបាលក្រុង មិនពាក់មួកសុវត្ថិភាពពេលបើកបរ ភ្លាមនោះលោកអធិការបានអញ្ជើញមន្រ្តីខាងលើនោះមកណែនាំ និង ផាកពិន័យ តាមផ្លូវច្បាប់ដោយគ្មានការយោគយល់និងលើកលែងឡើយ កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣។

អធិការដ្ឋាននគរបាលក្រុងតាខ្មៅ សូមជម្រាបជូនថា ការផាកពិន័យនេះ គឺចង់អោយសាមុីខ្លួន ឬ មន្រ្តីផ្សេងៗទៀត ត្រូវតែគោរពច្បាប់ចរាចរណ៍ ជាងនេះទៅទៀត លោកអធិការក្រុងតែងតែរំលឹកដាស់តឿន ជារឿយៗ អំពីបញ្ហានេះផងដែរ ៕

ប្រភព៖ អធិការដ្ឋាននគរបាលក្រុងតាខ្មៅ – Police Inspectorate Of Takhmao Town

Share This Post: