ព័ត៌មានជាតិ

ស្ត្រី និងក្មេងម្នាក់ ធ្លាក់ពីលើទូកនេសាទបាត់ខ្លួនក្នុងលម្ហសមុទ្រកាលពីយប់មិញ នៅក្រុងកោះរ៉ុង រកមិនទាន់ឃើញនៅឡើយទេ ខណៈពេលនេះសមត្ថកិច្ចកំពុងស្វែងរកបន្ត

BY
Khmernote Media
October 2, 2023

ខេត្តព្រះសីហនុ៖ យោងតាមប្រភពពីអ្នកសារព័ត៌មានក្នុងស្រុក បានឱ្យដឹងថា ជនរងគ្រោះ ២នាក់បានធ្លាក់ពីលើទូកនេសាទបាត់ខ្លួនក្នុងលម្ហសមុទ្រកាលពីម៉ោងជិត ៧យប់ នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៣ម្សិលមិញនេះ នៅចំណុចចន្លោះកោះតាងនិងកោះពីរ ស្ថិតនៅភូមិសាស្ត្រសង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។ គិតត្រឹមវេលាថ្ងៃត្រង់ថ្ងៃ០២ ខែតុលា ឆ្នាំ២០២៣នេះ សមត្ថកិច្ចចំរុះនិងក្រុមសង្គ្រោះសប្បុរសធម៌ នៅមិនទាន់ស្វែងរកឃើញនៅឡើយ។

សមត្ថកិច្ចបានបញ្ជាក់ថា បើយោងតាមសាច់ញាតិម្ចាស់ទូកប្រាប់សមត្ថកិច្ចតាមទូរស័ព្ទថាមុនកើតហេតុនៅលើទូកមានមនុស្សចំនួន៦នាក់ ហើយអ្នកធ្លាក់ទឹកបាត់ខ្លួនមានស្ត្រីអាយុ២៤ឆ្នាំម្នាក់និងក្មេងស្រីតូចម្នាក់ មានទីលំនៅបច្ចុប្បន្នភូមិ៣ សង្កាត់៣ ក្រុង/ខេត្ត ព្រះសីហនុ(ក្នុងទំនប់ផែរ៉ូយ៉ាល់ចាស់)។

ក្រោយកើតហេតុ សមត្ថកិច្ចចំរុះមានកម្លាំងនគរបាលចរាចរណ៍ផ្លូវទឹក ក្រុមការងារសង្រ្គោះរបស់អ្នកឧកញ៉ា ទៀ វិចិត្រ កងការពារកោះតាងលេខ៣បញ្ជាការដ្ឋានការពារកោះឆ្នេរ, ស្នាក់ការសន្តិសុខកោះតាងទីបញ្ជាការជួរមុខគណកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ នគរបាលការពារព្រំដែនទឹក និងប្រជានេសាទបានចេញជួយស្វែងរកជនរងគ្រោះ៕

ប្រភព៖ លោក Huy Bunleng News

Share This Post: