ត្រៀមអាវភ្លៀងតាមខ្លួន! ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី៥ ខែតុលា ភ្លៀងនៅតែបន្តធ្លាក់ក្នុងកម្រិតពីខ្សោយទៅបង្គួរ នៅរាជធានី និងបណ្ដាខេត្តមួយចំនួន
- October 3, 2023
រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹង ស្ដីពី ស្ថានភាពធាតុអាកាស សម្រាប់ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៣។

– ប្រព័ន្ធសម្ពាធទាប (ITCZ) នៅលើអាងមេគង្គ ថៃ និងឡាវ នឹងរំកិលបញ្ឆិតចុះមក ក្រោមអូសបន្លាយពីប្រទេសថៃមកដល់លើជួរភ្នំដងរែក ជាមួយនឹងខ្យល់មូសុងនិរតីខ្សោយ។
– ចំណែក ព្យុះទី១៤ ឈ្មោះ កយនុយ” Koinu” នៅមហាសមុទ្រប៉ាស៊ីហ្វិកនឹងដើរកាត់ លើភាគខាងត្បូងកោះតៃវ៉ាន់ មុននឹងរលាយអស់ឥទ្ធិពលនៅពេលដើរទៅដល់ភាគខាងកើត កោះហុងកុង នៅថ្ងៃទី០៨ ខែតុលា (ព្យុះនេះនឹងមិនមានឥទ្ធិពលមកដល់លើកម្ពុជាទ)។ ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖
– នៅថ្ងៃទី០៣ ដល់ថ្ងៃទី០៥ ខែតុលា រាជធានី និង បណ្តាខេត្តនានា អាចមានភ្លៀងនៅក្នុង កម្រិតពីខ្សោយ ទៅបង្គួរ ជាមួយនឹងទំហំទឹកភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដី ពី ៥០-៧០%៕

ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម/Ministry of Water Resources and Meteorology
- Share This Post:






