អន្តរជាតិ

អ៊ុយក្រែនផ្តើមសាងសង់សាលារៀននៅក្រោមដី ដើម្បីការពារសុវត្ថិភាពក្រុមកូនសិស្សពីការវាយប្រហាររបស់កងទ័ពរុស្ស៊ី

BY
Pheakdey
October 3, 2023

អ៊ុយក្រែន៖ ប្រទេសអ៊ុយក្រែននឹងផ្តើមសាងសង់សាលារៀននៅក្រោមដីជាលើកដំបូង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃអង្គារ ទី៣ ខែតុលានេះ។ តាមគម្រោងគឺសាលារៀនក្រោមដីនេះនឹងត្រូវសាងសង់ឡើងនៅតាមទីប្រជុំមួយចំនួនក្នុងទីក្រុង Kharkiv ដែលស្ថិតនៅតំបន់ភាគខាងកើតនៃប្រទេសអ៊ុយក្រែន។

ប្រភពខាងលើបានបន្តថា គោលបំណងនៃការសាងសង់សាលារៀនក្រោមដីនេះគឺដើម្បីបំពេញតាមកម្មវិធីសិក្សាមួយចំនួន ដែលតម្រូវឲ្យក្រុមកូនសិស្សត្រូវមកសាលារៀនដោយផ្ទាល់ ខណៈការសាងសង់សាលារៀនប្រភេទនេះនឹងជួយធានាបាននូវសុវត្ថិភាពរបស់សិស្សនិងគ្រូពីការវាយប្រហារផ្សេងៗពីសំណាក់កងទ័ពរុស្ស៊ី។​គួរបញ្ជាក់ជូនថា ចាប់តាំងពីមានសង្គ្រាមជាមួយរុស្ស៊ីមកសាលារៀនភាគច្រើននៅក្នុងប្រទេសអ៊ុយក្រែនបានបន្តកម្មវិធីសិក្សាតាមប្រព័ន្ធ Online ហើយនៅតំបន់ខ្លះវិញអាជ្ញាធរអ៊ុយក្រែនបានសម្រេចរៀបចំស្ថានីយ៍រថភ្លើងក្រោមដីឲ្យក្លាយជាសាលារៀន ខណៈកន្លែងរៀនរបៀបនេះមានជាង ៦០កន្លែង៕

អត្ថបទ៖ ភក្តី

ប្រភព៖  The Strait Time

Share This Post: