ក្រុមហ៊ុនផលិតរថយន្តស្ព័ររបស់ចក្រភពអង់គ្លេស Lotus ត្រូវបានទិញដោយក្រុមហ៊ុន Geely របស់ប្រទេសចិន
- BY
- Liny Chan
- October 5, 2023
ការទិញនេះគឺជាផ្នែកមួយនៃកិច្ចព្រមព្រៀងរបស់ Geely ដើម្បីទិញភាគហ៊ុន ៤៩.៩% នៅក្នុងក្រុមហ៊ុនផលិតរថយន្តម៉ាឡេស៊ី Proton ដែលកាន់កាប់ Lotus ។

Geely ដែលជាម្ចាស់ក្រុមហ៊ុនតាក់ស៊ីនៅទីក្រុងឡុងដ៍ និងក្រុមហ៊ុន Volvo Car Group របស់ប្រទេសស៊ុយអែត នឹងកាន់កាប់ភាគហ៊ុន៥១% នៅក្នុងក្រុមហ៊ុន Lotus។ លោក Jean-Marc Gales ដែលបានក្លាយជានាយកប្រតិបត្តិ Lotus នៅក្នុងឆ្នាំ២០១៤ បាននឹងកំពុងស្ដារក្រុមហ៊ុនដែលមានមូលដ្ឋាននៅ Norwich ឱ្យទទួលបានប្រាក់ចំណេញជាប់លាប់បន្ទាប់ពីការជាប់គាំងអស់រយៈពេលពីរទសវត្សរ៍។ វាត្រូវបានបាត់បង់ប្រជាប្រិយភាពស្ទើតែទាំងស្រុងពីសហរដ្ឋអាមេរិកតាំងពីឆ្នាំ២០១៥ នៅពេលដែលពោងសុវត្ថិភាពរបស់វាបរាជ័យក្នុងការអនុលោមតាមបទប្បញ្ញត្តិសុវត្ថិភាពរថយន្តថ្មី ប៉ុន្តែ Lotus បានវិលត្រលប់ទៅទីផ្សារអាមេរិកវិញកាលពីរដូវក្តៅមុន។ ខណៈពេលដែលក្រុមហ៊ុនរថយន្ត Lotus មិនបានចូលរួមក្នុងការប្រណាំងរថយន្ត Formula ១ ចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៩០ ក្រុមហ៊ុននេះបើកការប្រឹក្សាផ្នែកវិស្វកម្មលក់បច្ចេកវិទ្យារថយន្តស្ព័រ។
Geely ត្រូវបានគេរំពឹងថានឹងប្រើប្រាស់ការស្រាវជ្រាវរបស់ខ្លួន ដើម្បីជំរុញផ្នែកបច្ចេកវិទ្យាធន់ស្រាល ជួយឱ្យវាអនុលោមតាមតម្រូវការកើនឡើងកាន់តែខ្លាំងឡើងនៅក្នុងប្រទេសចិន។ ភាគហ៊ុននៅក្នុង Proton ត្រូវបានគេរំពឹងថានឹងផ្តល់ឱ្យ Geely ប្រើប្រាស់បច្ចេកវិទ្យា Volvo ដើម្បីវាយលុកចូលទៅក្នុងទីផ្សារអាស៊ីអាគ្នេយ៍ជាថ្មី។ ជាមួយគ្នានេះ Proton ក៏ផ្តល់ឱ្យ Geely ចូលទៅកាន់ទីផ្សារជុំវិញពិភពលោក រួមទាំងម៉ាឡេស៊ី ចក្រភពអង់គ្លេស ឥណ្ឌា និងអូស្ត្រាលីផងដែរ។

លោក James Chao នៃក្រុមហ៊ុនប្រឹក្សា IHS Markit Automotive បាននិយាយថា “Geely បានជំរុញការអភិវឌ្ឍផ្នែកបច្ចេកវិទ្យា Volvo របស់ពួកគេ ដើម្បីបង្កើតផលិតផលដ៏មានគុណភាព ដែលនោះគួរតែដូចគ្នាសម្រាប់ Proton ដែរ។
Proton ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៨៣ ដោយអតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី Mahathir Mohamad ប៉ុន្តែវាត្រូវបានប្រែពីប្រភេទដ៏ពេញនិយមបំផុត ទៅជាអ្វីដែលគេលែងសូវចាប់អារម្មណ៍ សូម្បីតែនៅក្នុងទីផ្សារក្នុងស្រុករបស់ខ្លួនក៏ដោយ។ វានឹងបន្តកាន់កាប់ភាគច្រើនដោយក្រុម DRB-HICOM ម៉ាឡេស៊ី។
រដ្ឋាភិបាលម៉ាឡេស៊ីបានផ្តល់ជំនួយហិរញ្ញវត្ថុចំនួន១.៥ ពាន់លានរីងហ្គីត Proton (៣៦៤លានដុល្លារ) កាលពីឆ្នាំមុនក្នុងលក្ខខណ្ឌថា ជាការពង្រីកភាពជាដៃគូជាមួយបរទេស។ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុទីពីររបស់ម៉ាឡេស៊ី លោក Johari Abdul Ghani បាននិយាយថា “Proton នឹងនៅតែជារថយន្តជាតិ និងជាប្រភពនៃមោទនភាពជាតិ។ ម៉ាកយីហោដែលខ្លួនស្រលាញ់បំផុត ឥឡូវនេះមានឱកាសពិតប្រាកដក្នុងការត្រលប់មកវិញហើយ។

គួរបញ្ជាក់ថា Geely មានបំណងផលិតរថយន្តចំនួន ៣ លានគ្រឿងនៅឆ្នាំ២០២០ នៅគ្រប់ប្រតិបត្តិការទាំងអស់របស់ខ្លួន។
- Share This Post:






