អន្តរជាតិ

លោក ចូ បៃឌិន ផ្តល់ប្រាក់បន្ថែម ៩ពាន់លានដុល្លារសម្រាប់ជួយដោះស្រាយបញ្ហាបំណុលនិស្សិត ខណៈលោកបានផ្តល់ប្រាក់សរុប ១២៧ពាន់លានដុល្លារហើយគិតចាប់តាំងពីកាន់តំណែងជាប្រធានាធិបតីមក

BY
Pheakdey
October 5, 2023

អាមេរិក៖ លោកប្រធានាធិបតីអាមេរិក ចូ បៃឌិន បានប្រកាសផ្តល់ប្រាក់ចំនួន ៩ពាន់លានដុល្លារបន្ថែមទៀតដើម្បីដោះស្រាយបញ្ហាបំណុលនិស្សិត នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Nation Thailand នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៥ ខែតុលានេះ។ ការសម្រេចផ្តល់ប្រាក់ជំនួយដ៏ច្រើននៅពេលនេះគឺត្រូវបានគេមើលឃើញថា ជាកម្មវិធីផ្តល់ប្រាក់ជំនួយវគ្គថ្មីមួយជុំទៀតក្រោយកម្មវិធីមួយនេះត្រូវបានផ្អាកអស់រយៈពេលជិត ៣ឆ្នាំព្រោះវិបត្តិការនៃការរាតត្បាតជំងឺកូវីដ-១៩។

ប្រភពខាងលើបានបន្តថា ប្រាក់ជំនួយចំនួន ៩ពាន់លានដុល្លារនេះនឹងត្រូវបានប្រើប្រាស់ដើម្បីជួយដោះស្រាយបញ្ហាបំណុលនិស្សិតនៅក្នុងចំណោមពលរដ្ឋចំនួន ១២៥,០០០នាក់ទៅទូទាំងសហរដ្ឋអាមេរិក។ គួរបញ្ជាក់ជូនថា បើគិតចាប់តាំងពីលោក ចូ បៃឌិន បានឡើងកាន់តំណែងជាប្រធានាធិបតីរបស់សហរដ្ឋអាមេរិកមកគឺរដ្ឋាភិបាលអាមេរិកក្រោមការដឹកនាំរបស់លោកបានផ្តល់ប្រាក់ជំនួយអស់ចំនួន ១២៧ពាន់លានដុល្លារហើយ ដើម្បីជួយលុបចោលនូវបំណុលនិស្សិតក្នុងចំណោមក្រុមប្រជាពលរដ្ឋអាមេរិកសរុបចំនួន ៣,៦លាននាក់៕

អត្ថបទ៖ ភក្តី

ប្រភព៖ Nation Thailand

Share This Post: