កីឡា

សុីផុយ!! ភាគរយលើកពាន Serie A របស់ក្រុមសេះបង្កង់ Juventus កាន់តែច្រើនហើយ ខណៈដែរយកឈ្នះក្រុមលេខពីរ Napoli កាលពីយប់មិញដោយមាន ១៦ពិន្ទុនៅក្នុងដៃ

BY
Khmernote Media
March 4, 2019

កាលពីយប់មិញ ក្រុមម្ចាស់ជើងឯកក្របខ័ណ្ឌ Serie A សេះបង្កង់ Juventus បានយកឈ្នះក្រុម Napoli ក្នុងលទ្ធផល២ទល់នឹង១ បើទោះបីជានៅដើមតង់ទីពីរមានតែគ្នា ១០នាក់ ខណៈដែរ កីឡាករខ្សែរបំរើ Pjanic ទទួលបានកាត់លឿងស្មើនឹងកាតក្រហម នៅពេលដែលយកដៃប៉ះបាល់នៅដើមតង់ទីពីរ។ ទោះបីជាយ៉ាងណាក៏ដោយ មុនJuventus បាត់បង់កីឡាករម្នាក់ ក្រុម Napoli ក៏ត្រូវបានកាតក្រហម អ្នកចាំទី Alex Meret នៅពេលដែលព្យាយាមរត់ទៅចាប់បាល់ពីការបណ្តើរបាល់របស់ Ronaldo ។ ហើយ កីឡាករ Pjanic ជាអ្នកបង្កើតគ្រាប់បាល់ដំបូងអោយក្រុមនៅដើមតង់ទី១ដោយការទាត់បាល់ហ្វ្រីឃីគ មុខទទួលបានកាតក្រហមនៅដើមតង់ទី២។ នៅតង់ទីពីរដដែល Emre Can បានតែតបាល់បញ្ចូលទីនៅចុងតង់ទី១ដូគ្នា មុន Pjanic ទទួលបានកាតក្រហម។

មួយវិញទៀត Napoli​ មានឱកាសតាមយកស្មើនៅចុងម៉ោង នៅពេលដែល Jose Callenjon បានបង្កើតឱកាសបាល់ពិន័យ១១ម៉ែត្រ ប៉ុន្តែ កីឡាករ​ Lorenzo របស់ក្រុម Napoli មិនអាចសម្រេចបាន។ គួរបញ្ចាក់ផងដែរថា ក្រុមសេះបង្កង់ Juventus បានគ្រងម្ចាស់ជើងឯក Serie A ចំនួន៧ឆ្នាំជាប់គ្នា ខណៈដែលឥឡូវនេះមិនស្គាល់ពាក្យថាចាញ់នៅក្នុងលីគ និងមាន១៦ពិន្ទុនៅក្នុងដៃ។ ហើយនៅថ្ងៃព្រហស្បតិ៍ខាងមុខនេះក្រុមសេះបង្កង់នឹងបើកទ្វារស្វាគមន៍ក្រុម At. Madrid នៅក្នុងជំនួប Uefa Champion League ខណៈដែលពួកគេត្រូវការគ្រាប់យ៉ាងច្រើនដើម្បីឡើងទៅវគ្គបន្ត៕

អត្ថបទ៖ Sokunna
ប្រភព៖ BBC Sport

Share This Post: