មន្ទីរសាធារណការខេត្តសៀមរាប ប្រកាសផ្អាកចរាចររថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទ លើកំណាត់ផ្លូវលេខ២៦៦ ក្នុងភូមិសាស្រ្តស្រុកជីក្រែង ជាបណ្តោះអាសន្ន
- October 6, 2023
ខេត្តសៀមរាប៖ នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ មន្ទីរសាធារណការខេត្តសៀមរាប បានចេញសេចក្តីជូនដំណឹងស្តីពី ការផ្អាកចរាចររថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទ លើកំណាត់ផ្លូវលេខ២៦៦ ក្នុងភូមិសាស្រ្តស្រុកជីក្រែង ខេត្តសៀមរាប ជាបណ្តោះអាសន្ន។

មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប មានកិត្តិយសសូមជម្រាបជូនដំណឹងដល់បងប្អូន ប្រជាពលរដ្ឋជាម្ចាស់រថយន្តដឹកទំនិញធុនធ្ងន់ទាំងអស់មេត្តាជ្រាបថា៖ ទន្ទឹមនឹងស្ថានភាពជំនន់ទឹកភ្លៀង ក្នុងភូមិសាស្ត្រស្រុកមួយចំនួននៃខេត្តសៀមរាបបានស្រុកចុះ ដោយឡែកក្នុងស្រុកជីក្រែងមិនទាន់មានភាព ល្អប្រសើរនៅឡើយ ដោយក្នុងនោះស្ថានភាពទឹកបាននិងកំពុងជន់ឡើងលិចផ្លូវខេត្តលេខ ២៦៦ (កំពង់ក្តី- ខ្វាវ) ដែលបង្កឱ្យមានការព្រួយបារម្ភ។
ក្នុងន័យនេះ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប សូមធ្វើការផ្អាកចរាចរណ៍រថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទ លើកំណាត់ផ្លូវខេត្តលេខ២៦៦ (កំពង់ក្តី-ខ្វាវ) នេះ ជាបណ្តោះអាសន្ន រហូតដល់មានការជូនដំណឹងសារជាថ្មី ៕



- Share This Post:






