ព័ត៌មានជាតិ

អបអរសាទរ! ក្រុមកីឡាការិនីការ៉ាតេកម្ពុជា ដណ្ដើមបានមេដាយសំរឹទ្ធ ១គ្រឿងលើកដំបូងក្នុងព្រឹត្តិការណ៍ Asian Games នៅប្រទេសចិន

BY
Khmernote Media
October 6, 2023

យោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក បានឱ្យដឹងថា ក្រុមកីឡាការិនីការ៉ាតេកម្ពុជា ដែលមានកីឡាការិនី ថាត់ ឆេងហ័ង, អូន ស្រីដា និង ពុទ្ធា ស្រីណុច ដណ្ដើមបានមេដាយសំរឹទ្ធ ១គ្រឿង លើវិញ្ញាសាសម្ដែងមេគុននារីជាក្រុម ក្នុងព្រឹត្តិការណ៍ Asian Games លើកទី១៩ នៅទីក្រុង Hangzhou ប្រទេសចិន នៅរសៀលថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៣នេះ ។

នេះគឺជាមេដាយដំបូង ដែលអត្តពលិកកម្ពុជា ដណ្ដើមបានក្នុងព្រឹត្តិការណ៍កីឡាអាស៊ីឆ្នាំនេះ ៕

ប្រភព៖ ទូរទស្សន៍ជាតិកម្ពុជា ទទក – TVK

Share This Post: