ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្មេងទំនើង ១៣នាក់ ប្រមូលផ្តុំគ្នាជិះម៉ូតូបង្ហោះយ៉ាងអនាធិបតេយ្យតាមដងផ្លូវបង្កការភ្ញាក់ផ្អើលក្នុងមូលដ្ឋាន ត្រូវបាននគរបាលស្រុកកំរៀងឃាត់ខ្លួនយកមកធ្វើកិច្ចសន្យាអប់រំ

    BY Khmernote Media October 7, 2023
    ក្មេងទំនើង ១៣នាក់ ប្រមូលផ្តុំគ្នាជិះម៉ូតូបង្ហោះយ៉ាងអនាធិបតេយ្យតាមដងផ្លូវបង្កការភ្ញាក់ផ្អើលក្នុងមូលដ្ឋាន ត្រូវបាននគរបាលស្រុកកំរៀងឃាត់ខ្លួនយកមកធ្វើកិច្ចសន្យាអប់រំ

    ខេត្តបាត់ដំបង៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឱ្យដឹងថា កាលពីថ្ងៃទី ៥ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង២១និង២០ នាទីនៅចំ ណុចតាមផ្លូវជាតិលេខ៥៧ក្នុងភូមិកំរៀង ឃុំកំរៀង ស្រុកកំរៀង ខេត្តបាត់ដំបង អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងលោកឧត្តមសេនីយ៍ត្រី លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ លោកវរសេនីយ៍ទោ វេ គឹមចត់ អធិការនគរបាលស្រុកកំរៀង បានដឹកនាំកម្លាំងផ្នែកជំនាញរួមជាមួយក្រុមអន្តរាគមន៍នៃអធិការដ្ឋាននគរបាលស្រុកបង្ក្រាបក្រុមក្មេងទំនើងមួយក្រុមបង្ហោះម៉ូតូ និងបង្កការអុកឡុកក្នុងមូលដ្ឋានបានចំនួន ១៣នាក់ ភេទប្រុស និងម៉ូតូចំនួន០៦គ្រឿង។

    ក្រោយពេលធ្វើការសាកសួរក្មេងទំនើងទាំងអស់ខាងលើបានឆ្លើយសារភាពថាពួកខ្លួនពិតជាបានធ្វើសកម្មភាពបង្ហោះម៉ូតូតាមផ្លូវសាធារណៈបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានពិតប្រាកដមែនហើយបន្ទាប់ពីធ្វើការសាកសួរតាមនីតិវិធី បានធ្វើការអប់រំធ្វើកិច្ចសន្យា ហើយឱ្យអាណាព្យាបាលធានាយកទៅផ្ទះវិញដើម្បីអប់រំបន្តទៀត៕

    ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង

    Share This Post:
    MPO4D jitutoto mpo4d Mpoplay