PR

គម្រោង មានជ័យ រ៉េស៊ីដិនស៍ ចាប់ដៃគូជាមួយ ធនាគារ CIMB ជួយឱ្យអតិថិជនក្លាយជាម្ចាស់ផ្ទះដ៏ប្រណីត ជាមួយនឹងលក្ខខណ្ឌកាន់តែងាយស្រួល

BY
Liny Chan
October 7, 2023

(ភ្នំពេញ)៖ អតិថិជនក្លាយជាម្ចាស់ផ្ទះដ៏ប្រណីត ជាមួយនឹងលក្ខខណ្ឌកាន់តែងាយស្រួល ក្រោយពីគម្រោង មានជ័យ រ៉េស៊ីដិនស៍ (Mean Chey Residences) និង ធនាគារ CIMB បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ក្នុងគោលបំណងផ្តល់នូវភាពងាយស្រួល សម្រួលដល់អតិថិជនដែលមានបំណងក្នុងការទិញផ្ទះគ្រប់ប្រភេទនៅក្នុងគម្រោង មានជ័យ រ៉េស៊ីដិនស៍។

ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា នេះបានប្រារព្ធឡើងកាលពីថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៣ នៅការិយាល័យលក់របស់គម្រោង មានជ័យ រេស៊ីដិនស៍ ដែលស្ថិតនៅតាមបណ្តោយមហាវិថីសម្ដេចតេជោ ហ៊ុន សែន (ផ្លូវ ៦០ម៉ែត្រ) ជាប់ផ្សារទំនើបអ៊ីអនមានជ័យ (AEON Mean Chey) ក្រោមវត្តមាន លោកជំទាវ លឹម លក្ម្សី អគ្គនាយិការង ក្រុមហ៊ុន រ៉ូសម៉ាវែល ប្រជឹធី ឌីវេឡុបម៉ិន ឯ.ក (RaeMarvel Property Development Co., Ltdl.) និង លោក ប៊ុន យីន អគ្គនាយក នៃធនាគារ ស៊ីអាយអឹមប៊ី (CIMB Bank) ព្រមទាំងថ្នាក់ដឹកនាំ និងបុគ្គលិករបស់ក្រុមហ៊ុនទាំងពីរភាគី ភ្ញៀវកិត្តិយស និងអ្នកសារព័ត៌មានជាច្រើនរូប។

គម្រោង មានជ័យ រ៉េស៊ីដិនស៍ (Mean Chey Residences) និង ធនាគារ CIMB បានចុះអនុស្សរណៈនៃការយោគយល់គ្នាក្នុងគោលបំណងផ្តល់នូវភាពងាយស្រួល និងលក្ខខណ្ឌកាន់តែប្រសើរដើម្បី សម្រួលដល់អតិថិជនដែលមានបំណងក្នុងការទិញផ្ទះគ្រប់ប្រភេទនៅក្នុងគម្រោង មានជ័យ រ៉េស៊ីដិនស៍។ អតិថិជនអាចធ្វើការជ្រើសរើស ទិញផ្ទះណាមួយក៏បានតាមរយៈការបង់រំលស់រហូតដល់ ៨០% នៃតម្លៃផ្ទះ ជាមួយអត្រាការប្រាក់ពិសេសពីធនាគារ។

ថ្លែងក្នុងពិធីនេះ លោកជំទាវ លឹម លក្ម្សី អគ្គនាយិការង ក្រុមហ៊ុន រ៉ូសម៉ាវែល ប្រជឹធី ឌីវេឡុបម៉ិន ឯ.ក (RaeMarvel Property Development Co., Ltdl.) បានមានប្រសាសន៍ថា «យើងមានទំនុកចិត្តថាការចុះអនុស្សរណៈនេះនឹងបង្កើនឱកាសយ៉ាងសំខាន់សម្រាប់ អតិថិជន និងអ្នកវិនិយោគ ក្នុងការក្លាយជាម្ចាស់ផ្ទះក្នុងក្តីស្រមៃរបស់ពួកគេ។ បន្ថែមពីលើការពេញចិត្តទៅលើផ្ទះថ្មីរបស់ពួកគេ អតិថិជន របស់យើងនឹងទទួលបានពីការផ្តល់ហិរញ្ញប្បទានដែលមានតម្លៃសមរម្យ និងបត់បែនដែលផ្តល់ជូនដោយធនាគារ CIMB ។ ដើម្បីអបអរ សាទរក្នុងឱកាសនេះ គម្រោង មានជ័យ រ៉េស៊ីដិនស៍ យើងក៏មានការផ្តល់ជូនពិសេសបន្ថែមពីលើការផ្តល់ជូនបច្ចុប្បន្នគឺ អតិថិជននឹងអាច ក្លាយទៅជាម្ចាស់ផ្ទះដ៏ប្រណីតរបស់យើងដោយបង់ត្រឹមតែ ០.៦% ប៉ុណ្ណោះក្នុងមួយខែ និងឥតការប្រាក់ក្នុងរយៈពេលវែង ជាមួយនឹងការ បញ្ចុះតម្លៃពិសេសរហូតដល់ទៅ ១៣០,០០០ ដុល្លារសហរដ្ឋអាមេរិក។»

ជាមួយគ្នានេះដែរ លោក ប៊ុន យីន អគ្គនាយក នៃធនាគារ ស៊ីអាយអឹមប៊ី (CIMB Bank) ក៏បានសម្ដែងនូវសេចក្តីសោមនស្សរីករាយយ៉ាងខ្លាំងចំពោះកម្មវិធី និងបានចុះអនុស្សរណៈនៃការយល់គ្នាផងដែរ ដោយលើកឡើងថា «ការចាប់ផ្តើមនៃកិច្ចសហការថ្មីនេះ យើងរំពឹងយ៉ាងមុតមាំថា ការគោរពគ្នា និងការយោគយល់គ្នាទៅវិញទៅមក រវាងភាគីទាំងសងខាង នឹងបង្កើតបានជាមូលដ្ឋានគ្រឹះ ដ៏រឹងមាំ ដើម្បីសម្រេចបានផលប្រយោជន៍យូរអង្វែងជាមួយគ្នា នាពេលអនាគត និងផ្តល់ភាពងាយស្រួលដល់អតិថិជនគ្រប់រូប»។

គម្រោង មានជ័យ រ៉េស៉ីដិនស៍ គឺជាគម្រោងដ៏ប្រណីត និងលេចធ្លោជាងគេមួយនៅប៉ែកខាងត្បូងនៃរាជធានីភ្នំពេញដោយអភិវឌ្ឍនៅលើផ្ទៃដីប្រមាណជាង ២០ហិកតា និងបានគិតគូរបំផុតអំពីប្រណីតភាព និងផាសុកភាពនៃការរស់នៅរបស់អតិថិជន ដោយគម្រោងមួយនេះបានចំណាយប្រមាណ ៤០%នៃផ្ទៃក្រឡាសរុបសម្រាប់ដាំដើមឈើ និងរចនាសួនច្បារដ៏ធំដើម្បីជាទីធ្លាលំហែកាយ ហាត់កីឡា និង ផ្ដល់បរិយាកាសស្រស់ស្រាយ ខ្យល់បរិសុទ្ធ និងពោរពេញទៅដោយធម្មជាតិបៃតងជុំវិញគម្រោងតែម្តង។ គម្រោង មានជ័យ រ៉េស៊ីដិនស៍ មានម៉ូតផ្ទះប្រណីតៗទាំងសម្រាប់រស់នៅ និងប្រកបអាជីវកម្មដូចជា វីឡាឃីង (King Villa) វីឡាឃ្វីន (Queen Villa) វីឡាព្រីន (Prince Villa) វីឡាព្រីនសេស (Princess Villa) ហ្សបហោស៍ (Shop House) និងហ្សបហោស៍ស្ពេសហ្សល (Shop House Special) ។ ចំណុចដ៏ពិសេសមួយក្នុងចំណោមភាពលេចធ្លោរបស់គម្រោងគឺ គម្រោង មានជ័យ រ៉េស៊ីដិនស៍ ស្ថិតនៅទីតាំងដ៏ល្អបំផុតតាមបណ្តោយផ្លូវ ៦០ម៉ែត្រ (មហាវិថីសម្តេចតេជោ ហ៊ុន សែន និងមានទីតាំងជាប់ផ្ទាល់ជាមួយផ្សារទំនើប អ៊ីអនម៉ល មានជ័យ (AEON 3) ដែលមាន អំណោយផលបំផុតសម្រាប់ការរស់នៅ និងការប្រកបអាជីវកម្មគ្រប់ប្រភេទ។

សូមបញ្ជាក់ផងដែរថា គម្រោង មានជ័យ រ៉េស៊ីដិនស៍ ត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុន រ៉ូសម៉ាវែល ប្រផឹធី ឌីវេឡុបម៉ិន ឯ.ក ដែលជា ក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យឈានមុខគេមួយនៅព្រះរាជាណាចក្រកម្ពុជា។ ថ្មីៗនេះ ក្រុមហ៊ុន រ៉ូសម៉ាវែល ក៏បានចាប់ដៃគូសហការ ជាមួយ ក្រុមហ៊ុនធំៗដទៃទៀតដូចជាក្រុមហ៊ុន ហ្វីលីព ត្រាស់ធី (ខេមបូឌា) ឯ.ក និងក្រុមហ៊ុន BIC Trust ដើម្បីផ្តល់ភាពងាយស្រួល និង ជម្រើសកាន់តែច្រើនសម្រាប់អតិថិជនទាំងជាតិ និងអន្តរជាតិ។

លើសពីនេះទៅទៀត ជាមួយនឹងការដំណើរការយ៉ាងជោគជ័យរបស់គម្រោង មានជ័យ រ៉េស៊ីដិនស៍ គម្រោងផ្សារ មានជ័យ អាវឺន្យូ (Mean Chey Avenue) ក៏បានបើកដំណើរការសម្រាប់សាធារណជនផងដែរកាលពីថ្ងៃទី៤ ខែតុលាថ្មីៗនេះ ដើម្បីបំពេញនូវរាល់តម្រូវការរបស់អតិថិជនខ្លួន ដែលមានទីតាំងស្ថិតនៅតាមបណ្តោយមហាវិថីសម្តេចតេជោ ហ៊ុន សែន (ផ្លូវ ៦០ម) កែងនឹងមហាវិថីអ្នកឧកញ៉ មហាភក្តីសប្បុរសភោគាធិបតី ហ៊ុន នាង។

សម្រាប់ការផ្តល់ជូនកាន់តែពិសេសពីគម្រោង និងព័ត៌មានបន្ថែម សូមទាក់ទងតាមរយៈលេខ៖ 086/078/090 72 77 88

ទីតាំងការិយាល័យលក់៖ https://rb.gys9aru ឬតាមអាសយដ្ឋាន មហាវិថីសម្តេចតេជោ ហ៊ុន សែន សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

Share This Post: