អន្តរជាតិ

ពលរដ្ឋអ៊ីស្រាអែលជាង ២៥០នាក់បានបាត់បង់ជីវិតពីការវាយប្រហារដោយក្រុមហាម៉ាស ដែរជាតួលេខអ្នកបាត់បង់ជីវិតច្រើនបំផុតមិនធ្លាប់មានក្នុងរយៈពេល ៥០ឆ្នាំចុងក្រោយនេះ

BY
Pheakdey
October 8, 2023

អ៊ីស្រាអែល៖ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅព្រឹកថ្ងៃអាទិត្យ ទី៨ ខែតុលានេះបានឲ្យដឹងថា គិតត្រឹមពេលនេះមានពលរដ្ឋអ៊ីស្រាអែលជាង ២៥០នាក់ហើយដែលបានស្លាប់បាត់បង់ជីវិតពីការវាយប្រហារដោយប្រដាប់អាវុធ​បង្កឡើងដោយក្រុមហាម៉ាសមកពីប្រទេសប៉ាឡេស្ទីន។ អំពើហិង្សាដ៏ឃោឃៅនេះបានផ្តើមកើតមានតាំងតែពីយប់ថ្ងៃសៅរ៍មកម្លះ និងបានកើតឡើងនៅតាមទីប្រជុំជនសំខាន់ៗជាច្រើននៅក្នុងប្រទេសអ៊ីស្រាអែល។

ប្រភពខាងលើបានបន្តថា តួលេខអ្នកស្លាប់ខាងលើនេះគឺជាតួលេខអ្នកស្លាប់ដោយការបាញ់ប្រហារច្រើនបំផុតមិនធ្លាប់មាននៅក្នុងប្រទេសអ៊ីស្រាអែលនោះទេ បើគិតត្រឹមរយៈពេល ៥០ឆ្នាំចុងក្រោយនេះ។ ជាការឆ្លើយតបទៅនឹងការវាយប្រហារនេះ កងកម្លាំងអ៊ីស្រាអែលក៏បានបើកការប្រយុទ្ធតបតវិញយ៉ាងចាស់ដៃផងដែរ និងបានបង្កឲ្យក្រុមហ្គាហ្សានជាង ២៣០នាក់ត្រូវស្លាប់បាត់បង់ជីវិតវិញផងដែរ៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

Share This Post: