អន្តរជាតិ

ម្តាយជនរងគ្រោះដោយការបាញ់ប្រហារនៅផ្សារ Siam Paragon បានធ្វើដំណើរពីម៉ាឡេស៊ីមកចូលរួមពិធីបុណ្យសពកូននៅប្រទេសថៃដោយមានកាន់តែទឹកដោះគោមួយកែវព្រោះតែហេតុផលដ៏រំជួលចិត្តមួយនេះ

BY
Pheakdey
October 8, 2023

ថៃ៖ ព្រឹត្តិការណ៍បាញ់ប្រហារដែលបានកើតឡើងនៅក្នុងផ្សារទំនើប Siam Paragon កណ្តាលទីក្រុងបាងកក ប្រទេសថៃនៅតែបន្តធ្វើឲ្យពលរដ្ឋជាច្រើនមានការកត់ស្លុត បើទោះជាហេតុការណ៍៍ដ៏កម្រនេះបានកើតឡើងជាច្រើនថ្ងៃមកហើយក៏ដោយ។ របាយការណ៍ចុងក្រោយមួយរបស់អាជ្ញាធរថៃបានបញ្ជាក់ថា ហេតុការណ៍អកុសលនេះបានបណ្តាលឲ្យមានមនុស្សចំនួន ២នាក់ត្រូវស្លាប់បាត់បង់ជីវិត និង ៥នាក់ផ្សេងទៀតរងរបួស ខណៈនៅក្នុងចំណោមអ្នកស្លាប់នោះគឺមានស្រ្តីម្នាក់ជាជនជាតិម៉ាឡេស៊ី។

បើតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strati Time នៅព្រឹកថ្ងៃអាទិត្យ ទី៨ ខែតុលានេះបានឲ្យដឹងថា ពិធីបុណ្យសពរបស់ជនរងគ្រោះទាំង ២នាក់ខាងលើនេះកំពុងត្រូវបានរៀបចំឡើងនៅក្នុងទីក្រុងបាងកក ខណៈអាជ្ញាធរថៃជាអ្នកទទួលបន្ទុករៀបចំពិធីបុណ្យនោះ។ ប្រភពខាងបានបន្តថា​ នៅក្នុងពេលរៀបចំពិធីបុណ្យសពនោះគេបានកត់សម្គាល់នូវរឿងដ៏រំជួលចិត្តមួយ គឺអ្នកស្រី Khin Win អាយុ ៦៧ឆ្នាំ ដែលត្រូវជាម្តាយរបស់សពជនរងគ្រោះឈ្មោះ Moe Mynt អាយុ ៣១ឆ្នាំ ជនជាតិម៉ាឡេស៊ី បានធ្វើដំណើរមកពីប្រទេសម៉ាឡេស៊ីតែម្នាក់ឯងដើម្បីមកចូលរួមពិធីបុណ្យសពកូនរបស់គាត់ ហើយអ្វីដែលគាត់មិនភ្លេចនោះគឺគាត់បានកាន់ Milk Tea (តែទឹកដោះគោ) មួយកែវយកទៅដាក់នៅមុខមឈូសកូនស្រីរបស់គាត់ទៀតផង​ ព្រោះថាពេលនៅមានជីវិតគឺកូនស្រីរបស់គាត់ចូលចិត្តភេសជ្ជៈប្រភេទនេះណាស់៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strati Time

Share This Post: