ក្មេងប្រុសម្នាក់ កើតជំងឺរលាកសួតទាំងសងខាងយ៉ាងធ្ងន់ធ្ងរបំផុត ត្រូវបានក្រុមគ្រូពេទ្យគន្ធបុប្ផាភ្នំពេញ សង្គ្រោះជីវិតដោយជោគជ័យ
- October 9, 2023
រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៣ យោងតាមគណនីហ្វេសប៊ុករបស់ Dr. Beat Richner បានឱ្យដឹងថា ក្មេងប្រុសម្នាក់ អាយុ ១២ខែ មានជំងឺរលាកសួតទាំងសងខាងយ៉ាងធ្ងន់ធ្ងរបំផុត ត្រូវបានគ្រូពេទ្យគន្ធបុប្ផាភ្នំពេញ ជួយសង្រ្គោះជីវិតដោយជោគជ័យ។

តាមរយៈខ្លឹមសារបង្ហោះរបស់ Dr. Beat Richner បានបញ្ជាក់ថា៖« ក្មេងប្រុសតូចម្នាក់នេះ អាយុ១២ខែ មកពីខេត្តកណ្តាល យកមកមន្ទីរពេទ្យគន្ធបុប្ផានាដង្ហើមចុងក្រោយ និងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរបំផុត មានជំងឺរលាកសួតទាំងសងខាងយ៉ាងធ្ងន់ធ្ងរនិងវិវត្តទៅជាដំបៅខ្ទុះធ្លុះធ្លាយសួតយ៉ាងស្មុគស្មាញបំផុត ដោយសារមេរោគបាក់តេរីកាចឈ្មោះ Burkholderia pseudomallei + វីរុសRSV+ វីរុស enfluenza A រួមគ្នាវាយប្រហារសួតក្មេងប្រុសតូចនេះ។ ក្មេងប្រុស ត្រូវបានជួយសង្រ្គោះជីវិតនៅផ្នែកសង្រ្គោះបន្ទាន់គន្ធបុប្ផាភ្នំពេញ អស់រយៈពេល ៦៤ថ្ងៃ ដោយជំនួយម៉ាស៊ីនសប់ដង្ហើម និងត្រូវបានធ្វើការវះកាត់យកក្លែបសួតស្អុយរលួយចំនួន ២លើក ថ្ងៃនេះបានជាសះស្បើយ និងមានសុខភាពល្អវិញហើយ។»
Dr. Beat Richner បានឱ្យដឹងថា ប្រភេទជំងឺរលាកសួតធ្ងន់ធ្ងរអាចបង្កឡើងដោយពួកបាក់តេរី មេរោគផ្សិត និងពពួកវីរុសមួយចំនួន ជួនកាលមានពួកបាក់តេរីនិងវីរុសរួមគ្នាវាយប្រហារប្រព័ន្ធដង្ហើមក្នុងពេលតែមួយផងដែរ ៕


ប្រភព៖ Dr. Beat Richner
- Share This Post:






