អន្តរជាតិ

តួលេខអ្នកបាត់បង់ជីវិតដោយសារការវាយប្រហារពីសំណាក់ក្រុមហាម៉ាសនៅអ៊ីស្រាអែលបន្តកើនឡើងដល់ជាង ១,១០០នាក់

BY
Pheakdey
October 9, 2023

អ៊ីស្រាអែល៖ តួលេខពលរដ្ឋអ៊ីស្រាអែលដែលបានស្លាប់បាត់បង់ជីវិតដោយសារការវាយប្រហារពីសំណាក់ក្រុមហាម៉ាសប៉ាឡេស្ទីនបានកើតឡើងដល់ជាង ៧០០នាក់ហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅព្រឹកថ្ងៃចន្ទ​ ទី៩ ខែតុលានេះ។ ហេតុការណ៍អកុសលនេះត្រូវបានកត់ត្រាជា ហេតុការណ៍វាយប្រហារដែលបានបណ្តាលឲ្យពលរដ្ឋអ៊ីស្រាអែលស្លាប់អស់ច្រើនបំផុត បើគិតត្រឹមរយៈពេល ៥០ឆ្នាំចុងក្រោយនេះ។

ប្រភពខាងលើបានបន្តថា នៅក្នុងចំណោមពលរដ្ឋអ៊ីស្រាអែលដែលបានស្លាប់ទាំងជាង ៧០០នាក់នោះក៏មានកុមារចំនួនជាង ២០០នាក់ផងដែរ ខណៈបើគិតបញ្ចូលទាំងជនរងគ្រោះផ្សេងៗទៀតរួមទាំងកងកម្លាំងនៃក្រុមហាម៉ាសដែលត្រូវបានស្លាប់ដោយការវាយបកពីសំណាក់អ៊ីស្រាអែលផងនោះគឺហេតុការណ៍វាយប្រហារយ៉ាងឃៅឃៅនេះបានផ្តាច់យកជីវិតមនុស្សអស់ជាង ១,១០០នាក់ហើយ។ គួររម្លឹកជូនថា ក្រុមហាម៉ាសបានបើកការវាយប្រហារចូលទៅកាន់តំបន់ទីប្រជុំសំខាន់ៗជាច្រើនរបស់អ៊ីស្រាអែលតាំងតែពីយប់ថ្ងៃសៅរ៍មកម្លេះ ខណៈអ៊ីស្រាអែលបានចាត់ទុកការប្រហារនេះគឺជាការធ្វើសង្គ្រាមតែម្តង៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

Share This Post: