ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    និស្សិតខ្មែរ៣នាក់ ដែលកំពុងសិក្សានៅកសិដ្ឋានគោទឹកដោះក្នុងតំបន់ Karmia ចំងាយប្រមាណ ៤គីឡូពីតំបន់ហ្គាហ្សា ត្រូវបានជម្លៀសទៅកាន់កន្លែងមានសុវត្ថិភាព

    BY Khmernote Media October 10, 2023
    និស្សិតខ្មែរ៣នាក់ ដែលកំពុងសិក្សានៅកសិដ្ឋានគោទឹកដោះក្នុងតំបន់ Karmia ចំងាយប្រមាណ ៤គីឡូពីតំបន់ហ្គាហ្សា ត្រូវបានជម្លៀសទៅកាន់កន្លែងមានសុវត្ថិភាព

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា និស្សិតខ្មែរ ៣នាក់ ដែលកំពុងសិក្សានៅកសិដ្ឋានគោទឹកដោះក្នុងតំបន់ Karmia ចំងាយប្រមាណ ៤គីឡូពីតំបន់ហ្គាហ្សា ត្រូវបានជម្លៀសទៅកាន់កន្លែងមានសុវត្ថិភាពហើយ ក្រោយមានកិច្ចអន្តរាគមន៍ពីរាជរដ្ឋាភិបាល ក្រសួងការបរទេស មន្រ្តីទូត និងអាជ្ញាធរអ៉ីស្រាអែល។

    បើតាម និស្សិត ស៊ុំ ភិរុណ បានឲ្យដឹងថា នៅពេលនេះពួកគេទាំង៣នាក់ បានមកដល់កន្លែងសុវត្ថិភាពហើយ​។ លោកបានបន្តថា មុនពេលមានកិច្ចអន្តរាគមន៍ ពួកគាត់មានការភ័យខ្លាចយ៉ាងខ្លាំង ដោយសារគ្រាប់ធ្លាក់នៅក្បែរកសិដ្ឋាន និងមានការបាញ់ប្រហារគ្នាយ៉ាងខ្លាំង ហើយអ្វីដែលព្រួយបារម្ភខ្លាំងនោះស្បៀងអាហារក៏ជិតអស់ទៀត។ និស្សិតខាងលើ បានជូនពរដល់ប្អូនៗ និងនិស្សិតកម្ពុជាយើងផ្សេងទៀត ចៀសផុតពីគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរនេះ៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post:
    MPO4D jitutoto mpo4d Mpoplay