ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១២ ខែតុលា នៅតាមបណ្ដាខេត្តជាប់ប្រទេសថៃ អាចមានភ្លៀងធ្លាក់លាយឡំផ្គររន្ទះ និងខ្យល់កន្ត្រាក់ ជាមួយនឹងទំហំទឹកភ្លៀងគ្របដណ្តប់លើផ្ទៃដីពី ៧០-៨០%
- October 10, 2023
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹង ស្ដីពី ស្ថានភាពធាតុអាកាស សម្រាប់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣។

ក្រសួងធនធានទឹក បានឱ្យដឹងថា ប្រព័ន្ធសម្ពាធទាប (ITCZ) អូសបន្លាយលើកម្ពុជា ជាមួយនឹងខ្យល់មូសុងនិរតីបក់ខ្សោយ។ ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖
ចាប់ពីនៅថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែតុលា៖
-បណ្តាខេត្តនៅភាគពាយ័ព្យជាប់នឹងប្រទេសថៃ អាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតពីមធ្យមទៅបង្គួរ លាយឡំផ្គររន្ទះ និងខ្យល់កន្ត្រាក់ ជាមួយនឹងទំហំទឹកភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដីពី ៧០-៨០%។
– ចំណែក រាជធានីភ្នំពេញ និងបណ្តាខេត្តដទៃទៀត អាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតពីខ្សោយទៅមធ្យម និងមានផ្នែកខ្លះមានភ្លៀងបង្គួរ លាយឡំផ្គររន្ទះ និងខ្យល់កន្ត្រាក់ ជាមួយនឹងទំហំទឹកភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដីពី ៤០-៦០%៕

ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម/Ministry of Water Resources and Meteorology
- Share This Post:






