ចិននឹងធ្វើការស្ទង់មតិប្រជាជនទូទាំងប្រទេសដើម្បីប្រមូលព័ត៌មានសំខាន់មួយនេះ
- BY
- Pheakdey
- October 10, 2023
ចិន៖ រដ្ឋាភិបាលនៃប្រទេសចិនគ្រោងនឹងធ្វើការស្ទង់មតិទ្រង់ទ្រាយធំមួយនៅក្នុងចំណោមពលរដ្ឋខ្លួននៅទូទាំងប្រទេសនៅក្នុងខែវិច្ឆិកាខាងមុខនេះ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងព្រឹកថ្ងៃអង្គារ ទី១០ ខែតុលានេះ។ ការស្ទង់មតិនេះត្រូវបានរៀបចំនៅក្នុងគោលបំណងដើម្បីប្រមូលព័ត៌មានសំខាន់ៗសម្រាប់យកទៅបង្កើតគោលនយោបាយប្រជាជនឲ្យកាន់តែល្អប្រសើរឡើង។

គួរជម្រាបជូនថា ប្រទេសចិនបានកំពុងតែប្រឈមនឹងបញ្ហាប្រជាជនដ៏ធំមួយ ពោលគឺអត្រាកំណើតប្រជាជនបានធ្លាក់ចុះគួរឲ្យកត់សម្គាល់ ដែលមិនធ្លាប់កើតមាននោះក្នុងរយៈ ៦០ឆ្នាំចុងក្រោយនេះ។ ឆ្លើយតបនឹងបញ្ហាដ៏ធំនេះរដ្ឋាភិបាលចិនបានព្យាយាមដាក់ចេញនូវគោលនយោបាយជាច្រើនដើម្បីលើកទឹកចិត្តឲ្យពលរដ្ឋខ្លួនយកកូនឲ្យបានច្រើន ដូចជាការសម្រេចបន្ថែមប្រាក់ឧបត្ថម្ភសម្រាប់អ្នកមានកូនជាដើម។ សូមបញ្ជាក់ជូនថា ចិនមានប្រជាពលរដ្ឋចំនួន ១.៤១២ ពាន់លាននាក់គិតត្រឹមឆ្នាំ ២០២១នេះ៕
អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:






