ព័ត៌មានជាតិ

ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យតែងតាំង ឯកឧត្តម ជីវ កេង ជាប្រធានតុលាការកំពូល នៃព្រះរាជាណាចក្រកម្ពុជា

BY
Khmernote Media
October 11, 2023

រាជធានីភ្នំពេញ៖ នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ យោងតាមព្រះរាជក្រឹត្យ ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សព្វព្រះរាជហឫទ័យ តែងតាំង ឯកឧត្តម ជីវ កេង ជាប្រធានតុលាការកំពូល។

ព្រះមហាក្សត្រ ត្រាស់បង្គាប់ តែងតាំងមុខតំណែងឯកឧត្តម ជីវ កេង ឧត្តមចៅក្រម ថ្នាក់លេខ១ ជាប្រធានតុលាការកំពូល នៃព្រះរាជាណាចក្រកម្ពុជា តបតាមសំណើរបស់ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម។

ឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជា ណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ ៕

Share This Post: