អន្តរជាតិ

ចិនបានខាតបង់សេដ្ឋកិច្ចអស់ ៤២ពាន់ដុល្លារដោយសារគ្រោះធម្មជាតិក្នុងរយៈពេល ៩ខែដំបូងនៃឆ្នាំ ២០២៣

BY
Pheakdey
October 11, 2023

ចិន៖ ប្រទេសចិនបានរងផលប៉ះពាល់យ៉ាងខ្លាំងពីគ្រោះធម្មជាតិផ្សេងៗនៅក្នុងឆ្នាំ ២០២៣នេះ ដែលបានបណ្តាលឲ្យមានអ្នកស្លាប់ អ្នករងរបួស ខូចខាតទ្រព្យសម្បត្តិសាធារណៈ ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ និងរាំងស្ទះដល់សកម្មភាពធ្វើអាជីវកម្មសំខាន់ៗជាច្រើនផងដែរ។ នៅក្នុងរបាយការណ៍មួយដែលត្រូវបានចុះផ្សាយដោយបណ្តាញសារព័ត៌មាន The Strait Time នៅព្រឹកថ្ងៃពុធ ទី១១​ ខែតុលានេះបានឲ្យដឹង​​ថា គិតត្រឹមរយៈពេល ៩ខែដំបូងនៃឆ្នាំ ២០២៣ គ្រោះធម្មជាតិបានធ្វើឲ្យប្រទេសចិនត្រូវខាតបង់សេដ្ឋកិច្ចអស់ចំនួន ៣០៨,២៩ពាន់លានយន់ (៤២ពាន់លានដុល្លារអាមេរិក)។

ប្រភពខាងបានបន្តថា គិតត្រឹមរយៈពេល ៩ខែដំបូងនៃឆ្នាំ ២០២៣ដូចគ្នានេះ គ្រោះធម្មជាតិបានបណ្តាលឲ្យមានពលរដ្ឋចិននៅទូទាំងប្រទេសចំនួន ៤៩៩នាក់ត្រូវស្លាប់បាត់បង់ជីវិត ពលរដ្ឋចំនួន ២,៧៥លាននាក់ត្រូវបង្ខំចិត្តធ្វើការជម្លៀសខ្លួនចេញពីផ្ទះសម្បែងជាបន្ទាន់ និងមានពលរដ្ឋចំនួន ៨៩លាននាក់ផ្សេងទៀតក្នុងចំណោមពលរដ្ឋសរុបចំនួន ១,៤ពាន់លាននាក់បានរងផលប៉ះពាល់ដោយប្រយោល។ គួរបញ្ជាក់ជូនថា គ្រោះធម្មជាតិដែលបានយាយីប្រទេសចិននាពេលកន្លងមកនោះមានដូចជា ទឹកជំនន់ដែលបង្កឡើដោយមានភ្លៀងធ្លាក់ច្រើន ការបាក់ស្រុតដី ព្យុះទីហ្វុង និងព្យុះភ្លៀងជាដើម៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

Share This Post: