ព័ត៌មានជាតិ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផ្ញើសារជូនពរដល់ប្រជាពរដ្ឋកម្ពុជា សូមធ្វើដំណើរទៅស្រុកកំណើតក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះប្រកបដោយសុវត្ថិភាព

BY
Khmernote Media
October 12, 2023

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សារយបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នាព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារជូនពរដល់ប្រជាពលរដ្ឋកម្ពុជាធ្វើដំណើរទៅស្រុកកំណើតក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះប្រកបដោយសុវត្ថិភាព និងទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន អាយុយឺនយូរ និងជោគជ័យគ្រប់ភារកិច្ច។ នេះបើយោងតាមការផ្សាយតាមរយៈបណ្តាញសង្គមហ្វេសប៊ុក និងឆាណែលតេលេក្រាមរបស់សម្តេចធិបតី។

តាមរយៈសារខាងលើ មានខ្លឹមសារថា «ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ សូមជូនពរ លោកតាលោកយាយ អ៊ំប្រុសអ៊ំស្រី ពូមីង បងប្អូន កូនក្មួយ ទាំងអស់ សូមប្រកបដោយសុខសុវត្ថិភាពក្នុងការធ្វើដំណើរទៅកាន់ស្រុកកំណើត និងទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន អាយុយឺនយូរ និងជោគជ័យគ្រប់ភារកិច្ច»៕

ប្រភព៖ ក្រសួងព័ត៌មាន

Share This Post: