ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រុមជំនាញ CMAC រកឃើញគ្រាប់មីនទាន់ផ្ទុះសំណល់ពីសង្គ្រាមកប់ក្នុងដីជាង ៥០ឆ្នាំ ទម្ងន់ប្រមាណ ២៣០គីឡូក្រាម ស្ថិតនៅខណ្ឌព្រែកព្នៅ

    BY Khmernote Media October 12, 2023
    ក្រុមជំនាញ CMAC រកឃើញគ្រាប់មីនទាន់ផ្ទុះសំណល់ពីសង្គ្រាមកប់ក្នុងដីជាង ៥០ឆ្នាំ ទម្ងន់ប្រមាណ ២៣០គីឡូក្រាម ស្ថិតនៅខណ្ឌព្រែកព្នៅ

    រាជធាបនីភ្នំពេញ៖ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ ឯកឧត្តម ហេង រតនា ជាអគ្គនាយក មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) ស៊ីម៉ាក់ បានឱ្យដឹងថា ក្រុមជំនាញ បានរកឃើញគ្រាប់មីនទាន់ផ្ទុះសំណល់ពីសង្គ្រាមកប់ក្នុងដីជាង៥០ឆ្នាំ ទម្ងន់ប្រមាណ ២៣០គីឡូក្រាម ស្ថិតនៅខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

    តាមរយៈខ្លឹមសារបង្ហោះរបស់ ឯកឧត្តម ហេង រតនា បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ «កប់ក្នុងដីជាង ៥០ឆ្នាំនៅតែមានគុណភាពល្អមែន! នៅថ្ងៃទី១០​ ខែតុលា​ ឆ្នាំ២០២៣នេះ​ ក្រុមជំនាញគ្រាប់មីនទាន់ផ្ទុះសំណល់សង្គ្រាម​ បានដោះបន្សាបគ្រាប់ទម្លាក់ពីយន្តហោះប្រភេទ MK82 ទម្ងន់ប្រមាណ ២៣០គីឡូក្រាម​ ប្រកបដោយសុវត្ថិភាព។ កិច្ចប្រតិបត្តិការនេះស្ថិតនៅខណ្ឌ​ព្រែកព្នៅ​ រាជធានីភ្នំពេញ» ៕

    ប្រភព៖ HENG Ratana

    Share This Post:
    MPO4D jitutoto mpo4d Mpoplay