ចំនួនពលរដ្ឋថៃដែលបានបាត់បង់ជីវិតនៅអ៊ីស្រាអែលបន្តកើនឡើងដល់ ២៨នាក់ ខណៈ ១៧នាក់ផ្សេងទៀតកំពុងត្រូវបានចាប់ខ្លួនជាចំណាប់ខ្មាំង
- BY
- Pheakdey
- October 16, 2023
ថៃ៖ ពលរដ្ឋថៃចំនួន ៤នាក់បន្ថែមទៀតបានស្លាប់បាត់បង់ជីវិតដោយការវាយប្រហារនៅក្នុងប្រទេសអ៊ីស្រាអែល នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ នៅក្នុងថ្ងៃចន្ទ ទី១៦ ខែតុលានេះ។ គិតត្រឹមពេលនេះចំនួនពលរដ្ឋថៃសរុបដែលបានស្លាប់បាតបង់ជីវិតនៅក្នុងប្រទេសអ៊ីស្រាអែលបានកើនឡើងរហូតដល់ ២៨នាក់ហើយ។

ប្រភពខាងបានបន្តថា ក្រៅតែពីបានរកឃើញអ្នកស្លាប់ហើយ គិតត្រឹមរយៈពេលនេះដូចគ្នាគឺមានពលរដ្ឋថៃចំនួន ១៦ផ្សេងទៀតបានរងរបួស ខណៈ ១៧នាក់ផ្សេងទៀតកំពុងត្រូវបានក្រុមហាម៉ាសប៉ាឡេស្ទីនចាប់ខ្លួនធ្វើជាចំណាប់ខ្មាំង។ គួរបញ្ជាក់ជូនថា មុនពេលមានការវាយប្រហារគ្នាកើតឡើង គឺមានពលរដ្ឋថៃសរុបចំនួន ៧,៥៤០នាក់កំពុងស្នាក់នៅនិងបំពេញការងារផ្សេងៗនៅក្នុងប្រទេសអ៊ីស្រាអែល ហើយគិតត្រឹមពេលនេះអាជ្ញាធរថៃបាននាំយកពលរដ្ឋថៃត្រលប់មកប្រទេសកំណើតវិញបានចំនួនជាង ៥ពាន់នាក់ហើយ៕ 
អត្ថបទ៖ ភក្តី
ប្រភព៖ បាងកកប៉ុស្តិ៍
- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង






