ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អូស្ត្រាលីពិន័យក្រុមហ៊ុនបណ្តាញសង្គម X ជិត ៤០ម៉ឺនដុល្លារ ជុំវិញករណីប៉ះពាល់លើកុមារ

    BY Liny Chan October 17, 2023
    អូស្ត្រាលីពិន័យក្រុមហ៊ុនបណ្តាញសង្គម X ជិត ៤០ម៉ឺនដុល្លារ ជុំវិញករណីប៉ះពាល់លើកុមារ

    អូស្រ្តាលី៖ និយតករអូស្ត្រាលីបានសម្រេចធ្វើការផាកពិន័យក្រុមហ៊ុនបណ្តាញសង្គម X របស់លោកមហាសេដ្ឋី Elon Musk ជាទឹកប្រាក់ចំនួន ៦១០,៥០០ ដុល្លារអូស្ត្រាលី (៣៨៦០,០០០ដុល្លារអាមេរិក) នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន South China Morning Post នៅព្រឹកថ្ងៃចន្ទ ទី១៦ ខែតុលានេះ។

    បើតាមគណៈកម្មការសុវត្ថិភាពអេឡិចត្រូនិកអូស្រ្តាលីបានបញ្ជាក់ថា ការពិន័យទៅលើក្រុមហ៊ុនបណ្តាញសង្គម X ត្រូវបានធ្វើឡើងក្រោយក្រុមហ៊ុនមួយនេះអនុញ្ញាតឲ្យមានការបង្ហោះមាតិកាមួយចំនួនដែលមានលក្ខណៈរំលោភបំពានទៅលើកុមារ ហើយខាងអាជ្ញាធរអូស្រ្តាលីបានធ្វើការទាក់ទងទៅកាន់លោក Elon Musk ដើម្បីឲ្យធ្វើការបកស្រាយជាច្រើនដងហើយតែពុំមានការឆ្លើយតបនោះទេ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ South China Morning Post

    Share This Post:
    MPO4D jitutoto mpo4d Mpoplay