ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត សហការជាមួយគ្រូពេទ្យមកពីអាឡឺម៉ង់ នឹងផ្តល់ជូនការពិគ្រោះវះ-កាត់ជំងឺ មុខមាត់ និងឆ្អឹងថ្គាម ចាប់ពីថ្ងៃស្អែក រហូតដល់ថ្ងៃទី២៤ ខែវិច្ឆិកា

    BY Khmernote Media October 17, 2023
    មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត សហការជាមួយគ្រូពេទ្យមកពីអាឡឺម៉ង់ នឹងផ្តល់ជូនការពិគ្រោះវះ-កាត់ជំងឺ មុខមាត់ និងឆ្អឹងថ្គាម ចាប់ពីថ្ងៃស្អែក រហូតដល់ថ្ងៃទី២៤ ខែវិច្ឆិកា

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានចេញសេចក្តីជូនដំណឹង ដល់ប្រជាពលរដ្ឋទាំងអស់ ឱ្យបានជ្រាបថា មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតរួមសហការជាមួយក្រុមគ្រូពេទ្យឯកទេសវះកាត់ មុខមាត់ និងឆ្អឹងថ្គាម មកពីប្រទេសអាឡឺម៉ង់ (Médecins du Monde) នឹងផ្តល់ជូន ការពិគ្រោះ និងវះកាត់ជំងឺ ដូចខាងក្រោម៖

    – ដុំមុខមាត់ និងឆ្អឹងថ្គាម
    – ដុំក្នុងក្រពេញទឹកមាត់
    – ឆែបមាត់ និងក្រអូមមាត់។

    ការពិគ្រោះ និងវះកាត់ជំងឺនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៨ រហូតដល់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ។ អាស្រ័យហេតុនេះ សូម ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាង កញ្ញា ព្រមទាំង ប្រជាពលរដ្ឋទាំងអស់ មេត្តាជ្រាបជាព័ត៌មាន ៕

    ប្រភព៖ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត

    Share This Post:
    MPO4D jitutoto mpo4d Mpoplay