ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    បងប្អូនប្រជាពលរដ្ឋ កម្មករ កម្មការិនីជិត៦ម៉ឺននាក់ បានទទួលសេវាដឹកជញ្ជូនសាធារណៈរថយន្តក្រុង ឥតគិតថ្លៃនារដូវបុណ្យភ្ជុំបិណ្ឌ

    BY Khmernote Media October 17, 2023
    បងប្អូនប្រជាពលរដ្ឋ កម្មករ កម្មការិនីជិត៦ម៉ឺននាក់ បានទទួលសេវាដឹកជញ្ជូនសាធារណៈរថយន្តក្រុង ឥតគិតថ្លៃនារដូវបុណ្យភ្ជុំបិណ្ឌ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា បងប្អូនប្រជាពលរដ្ឋ កម្មករ កម្មការិនីរោងចក្រប្រមាណជាជិត៦ម៉ឺននាក់ បានមកទទួលសេវា ដឹកជញ្ជូនសាធារណៈ(រថយន្តក្រុង) ដើម្បីទៅលេង ស្រុកកំណើតជួបជុំបងប្អូន ក្នុងពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ ដោយបានប្រើប្រាស់រថយន្តក្រុងរហូតដល់ជាង១៥០០ជើង។

    លោក ម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញបានបញ្ជាក់ឲ្យដឹងនៅរាត្រីថ្ងៃទី១៦ខែតុលាឆ្នាំ ២០២៣នេះថា៖ អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រដ្ឋបាលរាជធានីភ្នំពេញ ដឹកនាំដោយឯកឧត្ដមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ចេញរថយន្តក្រុងដឹកអ្នកដំណើរចំនួន ៤៥៥គ្រឿង សម្រាប់បម្រើសេវា ដឹកជញ្ជូន កម្មករ កម្មការិនី និងប្រជាពលរដ្ឋ ទៅលេងស្រុកកំណើត ចំនួន០៥ថ្ងៃ ដោយមិនបង់ប្រាក់ ចាប់ផ្តើមអនុវត្តពីថ្ងៃទី១២ ដល់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣។

    លោក ម៉េត មាសភក្តី បានបញ្ជាក់ថា៖ បងប្អូនដែលបានប្រើប្រាស់រថយន្តក្រុងដើម្បីទៅស្រុកកំណើត ច្រើនជាងគេ គឺបងប្អូនប្រជាពលរដ្ឋ កម្មករ កម្មការិនី នៅខេត្តសៀមរាប ខេត្តបាត់ដំបង និងខេត្តបន្ទាយ មានជ័យ។ការដឹកជញ្ជូនប្រជាពលរដ្ឋទៅស្រុកកំណើតនាឱកាសបុណ្យភ្ជុំបិណ្ឌនេះ មានផលប្រយោជន៍ ច្រើនសម្រាប់ពួកគាត់ ដែលក្នុងនោះពួកគាត់មិនបានចំណាយលុយកាក់លើសេវានេះ និងរក្សាបាននូវសុខ សុវត្ថិភាពថែមទៀត។

    បងប្អូនប្រជាពលរដ្ឋ កម្មករ កម្មការិនី ដែលទទួលបាននូវការដឹកជញ្ជូនដោយមិនយកប្រាក់នេះ បាន សម្ដែងនូវភាពរីករាយក្នុងចិត្ត និងបានថ្លែងនូវការអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលតែងតែយកចិត្តទុកដាក់ពីសុខទុក្ខ ប្រជាពលរដ្ឋកម្ពុជា។ជាក់ស្ដែង នៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះរាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ ដោយប្រើប្រាស់រថយន្តដឹកជញ្ជូនសាធារណៈ(រថយន្តក្រុង) ដឹកបញ្ជូនពួកគាត់ទៅស្រុកកំណើត ដោយមិន យកប្រាក់ ។

    ទង្វើនេះ ត្រូវបានប្រជាពលរដ្ឋសាទរយ៉ាងខ្លាំង រហូតនាំគ្នាមកទទួលសេវានេះដល់ជិត៦ម៉ឺននាក់ដែលស្មើ នឹងជាង១៥០០ជើងរថយន្ត៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post:
    MPO4D jitutoto mpo4d Mpoplay