អន្តរជាតិ

ពលរដ្ឋថៃចំនួន ៥នាក់បានបាត់បង់ជីវិតដោយសារទឹកជំនន់

BY
Pheakdey
October 17, 2023

ថៃ៖ ពលរដ្ឋថៃចំនួ​ន ៥នាក់បានស្លាប់បាត់បង់ជីវិតដោយសារតែទឹកជំនន់នៅក្នុងសប្តាហ៍នេះ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃអង្គារ ទី១៧ ខែតុលានេះ។ បើតាមអាជ្ញាធរថៃបានបបញ្ជាក់ថា ជនរងគ្រោះចំនួន ៥នាក់ដែលត្រូវបានស្លាប់បាត់បង់ជីវិតនេះគឺជាពលរដ្ឋដែលកំពុងរស់នៅក្នុងខេត្ត Phayao ភាគខាងជើងប្រទេសថៃ និងជាតំបន់ដែលកំពុងរងការវាយប្រហារដោយជំនន់ទឹកភ្លៀងយ៉ាងខ្លាំង។ 

ប្រភពខាងលើបានបន្តថា​ ស្ថានភាពទឹកជំនន់នៅក្នុងតំបន់ខាងលើនេះនឹងបន្តកាន់តែគ្រោះថ្នាក់ខ្លាំងចាប់ពីថ្ងៃអង្គារនេះ ដ្បិតភ្លៀងនឹងផ្តើមធ្លាក់យ៉ាងខ្លាំងបន្ថែមទៀតរហូតដល់ចុងសប្តាហ៍។ សូមបញ្ជាក់ជូនថាផងដែរ គិតចាប់តាំងពីខែសីហាឆ្នាំនេះមក ព្យុះភ្លៀងបានបង្កការគំរាមគំរាមក្នុងប្រទេសថៃជាបន្តបន្ទាប់ និងបានបណ្តាលឲ្យមានពលរដ្ឋថៃសរុបចំនួន ២៣នាក់ដែលត្រូវបានស្លាប់បាត់បង់ជីវិត ខណៈពលរដ្ឋជាង ៥០០នាក់ផ្សេងបានរងផលប៉ះពាល់ដោយប្រយោលផងដែរ៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

Share This Post: