មន្ទីរធនធានទឹកខេត្តកំពង់ស្ពឺ បញ្ជាក់ថា ស្ថានភាពទឹកស្ទឹងព្រែកត្នោត គឺមិនទាន់មានអ្វីគួរឱ្យព្រួយបារម្ភឡើយ
- October 17, 2023
ខេត្តកំពង់ស្ពឺ៖ នៅថ្ងៃអង្គារ ៣កើត ខែអស្សុជ ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា ស្ថានភាពទឹកស្ទឹងព្រែកត្នោត គឺមិនទាន់មានអ្វីគួរឲ្យព្រួយបារម្ភឡើយ។

ក្រោយការណែនាំ និងចាត់តាំងរបស់លោកប្រធានមន្ទីរ រួចមមន្ត្រីជំនាញបច្ចេកទេសទទួលខុសត្រូវមុខព្រួញតាមក្រុង ស្រុក បានចុះត្រួតពិនិត្យស្ថានភាពទឹក តាមទំនប់អាងសំខាន់ៗ ពិសេសនៅតាមបណ្ដោយដងស្ទឹងព្រែកត្នោត ផ្នែកខាងលើ គិតត្រឹមម៉ោង១០៖០០ព្រឹក រួមមាន៖
១.ស្ថានីយ៍ពាមឃ្លៃ ឃុំទំព័រមាស មានកម្ពស់ ៦:២២ ម៉ែត្រ (កម្ពស់ប្រុងប្រយ័ត្ន ៧:៥០ម៉ែត្រ)។
២.ទ្វារទឹករលាំងជ្រៃ ឃុំកាហែង មានកម្ពស់ ៧:៣៧ ម៉ែត្រ (បើកទ្វារទឹក 1ទ្វារ= ២:៥០ ម៉ែត្រ ,2ទ្វារ= ២,០០ម៉ែត្រ និង 2ទ្វារ=១:៥០ម៉ែត្រ ) សម្រាប់កម្ពស់ប្រុងប្រយ័ត្ន ៧:៥០ម៉ែត្រ។ សម្រាប់ស្ថានភាទឹកខាងលើ មិនមានបញ្ហាអ្វីគួរអោយកត់សម្គាល់ឡើយ ៕





- Share This Post:






