អន្តរជាតិ

ថៃប្រើយុទ្ធសាស្ត្រទាញភ្ញៀវទេសចរ ដោយបន្ថែមទិដ្ឋាការស្នាក់នៅឥតគិតថ្លៃឲ្យភ្ញៀវទេសចររុស្ស៊ីរហូតដល់ ៩០ថ្ងៃ

BY
Pheakdey
October 18, 2023

ថៃ៖ ប្រទេសថៃគឺជាទិសដៅទេសចរណ៍ដ៏មានប្រជាប្រិយបំផុតមួយសម្រាប់ពលរដ្ឋរុស្ស៊ី បើទោះជាប្រទេសរុស្ស៊ីកំពុងមានការប្រយុទ្ធគ្នាជាមួយប្រទេសអ៊ុយក្រែនក៏ដោយ។ យ៉ាងណាក្តី ក្រោយភ្លើងសង្គ្រាមនេះបានកើតឡើងការធ្វើដំណើរចេញក្រៅប្រទេសរបស់ពលរដ្ឋរុស្ស៊ីមិនសូវមានភាពងាយស្រួលដូចមុនឡើយ ដោយប្រទេសធំៗមួយចំនួនបានសម្រេចផ្អាកជើងហោះហើរដោយផ្ទាល់ទៅកាន់ប្រទេសរុស្ស៊ី។

នៅចំពោះមុខស្ថានភាពនេះ រដ្ឋាភិបាលថៃបានព្យាយាមដាក់ចេញវិធានការសំខាន់ៗមួយចំនួនដើម្បីលើកទឹកចិត្តឲ្យពលរដ្ឋរុស្ស៊ីនៅតែបន្តធ្វើដំណើរមកកំសាន្តក្នុងប្រទេសខ្លួន ជាក់ស្តែងថ្មីៗរដ្ឋាភិបាលថៃបានសម្រេចអនុញ្ញាតឲ្យពលរដ្ឋរុស្ស៊ីអាចមកស្នាក់នៅក្នុងប្រទេសថៃបានរហូតដល់ ៩០ថ្ងៃដោយមិនចាំបាច់មានទិដ្ឋការនោះទេ។ គួរបញ្ជាក់ជូនថា នាពេលកន្លងមកពលរដ្ឋរុស្ស៊ីអាចធ្វើដំណើរទៅកាន់ប្រទេសថៃដោយគ្មានទិដ្ឋការក្នុងរយៈពេលត្រឹមតែ ៣០ថ្ងៃប៉ុណ្ណោះ ខណៈការបន្ថែមទិដ្ឋការស្នាក់នៅរហូតដល់ ៩០ថ្ងៃនេះនឹងផ្តើមអនុវត្តចាប់ពីថ្ងៃទី ១​​ខែវិច្ឆិកា ឆ្នាំ២០២៣ រហូតដល់ ថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០២៤ ពោលគឺមានរយៈពេលសរុបចំនួន ៦ខែ៕ 

អត្ថបទ៖ ភក្តី

ប្រភព៖ NHK

Share This Post: