អន្តរជាតិ

អាមេរិកផ្តល់ជំនួយ ១០០លានដុល្លារទៅកាន់តំបន់ហ្គាហ្សា ខណៈតួលេខអ្នកបាត់បង់ជីវិតខាងអ៊ីស្រាអែលកើនដល់ ១,៤០០នាក់ និងខាងប៉ាឡេស្ទីនមានជាង ៣,៤០០នាក់

BY
Pheakdey
October 19, 2023

គិតត្រឹមថ្ងៃព្រហស្បតិ៍ ទី១៩ ខែតុលានេះការវាយប្រហារគ្នារវាងក្រុមហាម៉ាសប៉ាឡេស្ទីននិងកងកម្លាំងអ៊ីស្រាអែលបានអូសបន្លាយអស់រយៈពេល ១២ថ្ងៃហើយ ខណៈគេនៅមិនទាន់មើលឃើញពីតម្រុយណាមួយដែលអាចបង្ហាញពីសញ្ញានៃការបិទបញ្ចប់នោះទេ។ របាយការណ៍ចុងក្រោយមួយទាកទងនឹង​ប្រធានបទនៃការវាយប្រហារនេះគឺពេលនេះប្រទេសអេហ្ស៊ីបបានយល់ព្រមបើកព្រំដែនប្រទេសរបស់ខ្លួនហើយ ដើម្បីអនុញ្ញាតឲ្យមានការដឹកជញ្ជូនជំនួយមនុស្សធម៌ចូលទៅកាន់តំបន់ហ្គាហ្សាសម្រាប់ជួយពលរដ្ឋស៊ីវិលប៉ាឡេស្ទីនជាច្រើនលាននាក់។

រឿងរ៉ាវដែលគួរចាប់អារម្មណ៍មួយចំនួនទៀតនោះគឺសហរដ្ឋអាមេរិកបានសម្រេចផ្តល់ប្រាក់ជំនួយមនុស្សធម៌ចំនួន ១០០លានដុល្លារសម្រាប់ប្រើប្រាស់ជួយពលរដ្ឋប៉ាឡេស្ទីននៅក្នុងតំបន់ហ្គាកស្សា ខណៈលោកប្រធានាធិបតីអាមេរិកក៏បានអញ្ជើញធ្វើដំណើរទៅដល់ប្រទេសអ៊ីស្រាលផងដែរ ដើម្បីជួយសម្របសម្រួលឲ្យមានការឈប់ប្រយុទ្ធគ្នា។ គិតត្រឹមពេលនេះភាគីខាងអ៊ីស្រាអែលបានបញ្ជាក់ថា ការប្រយុទ្ធគ្នាក្នុងរយៈពេលជាង ១០ថ្ងៃមកនេះបានបណ្តាលឲ្យមានពលរដ្ឋអ៊ីស្រាអែលជាង ១,៤០០នាក់បានស្លាប់បាត់បង់ជីវិត ខណៈខាងប៉ាឡេស្ទីនវិញមានចំនួនអ្នកស្លាប់ ៣,៤៧៨នាក់​ និងរបួសចំនួន ១២,០៦៥នាក់៕ 

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time 

Share This Post: