អាមេរិកកំពុងពិចារណាផ្តល់ប្រាក់ជំនួយ ៦០ពាន់លានដុល្លារទៅកាន់អ៊ុយក្រែន និង ១០ពាន់លានដុល្លារទៅកាន់អ៊ីស្រាអែល
- BY
- Pheakdey
- October 19, 2023
អាមេរិក៖ រដ្ឋបាលរបស់លោកប្រធានាធិបតី ចូ បៃឌិន កំពុងពិចារណាផ្តល់ជំនួយ ៧០ពាន់លានដុល្លារទៅកាន់ប្រទេសអ៊ុយក្រែននិងប្រទេសអ៊ីស្រាអែល នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃព្រហស្បតិ៍ ទី១៩ ខែតុលានេះ។ តាមគម្រោងគឺសំណើថវិកាខាងលើនេះនឹងត្រូវបញ្ជូនទៅកាន់រដ្ឋសភានៅក្នុងថ្ងៃសុក្រស្អែកនេះ ដើម្បីធ្វើការត្រួតពិនិត្យឲ្យបានហ្មត់ចត់មុននឹងមានការសម្រេចជាផ្លូវការ។
ប្រភពខាងលើបានបន្តថា នៅក្នុងគម្រោងថវិកាដ៏ច្រើននេះគឺអាមេរិកនឹងធ្វើការបែងចែកថវិកាចំនួន ៦០ពាន់លានដុល្លារសម្រាប់ផ្តល់ជូនទៅកាន់ប្រទេសអ៊ុយក្រែន ខណៈថវិកា ១០ពាន់លានដុល្លារផ្សេងទៀតគឺសម្រាប់ផ្តល់ជូនទៅកាន់ប្រទេសអ៊ីស្រាអែល ដែលកំពុងជាប់ដៃប្រយុទ្ធគ្នាយ៉ាងខ្លាំងជាមួយក្រុមហាម៉ាសប៉ាឡេស្ទីន។ គួរបញ្ជាក់ជូនថា ថ្មីៗនេះអាមេរិកក៏បានសម្រេចផ្តល់ប្រាក់ជំនួយមនុស្សធម៌ចំនួន ១០០លានដុល្លារទៅកាន់តំបន់ហ្គាហ្សាផងដែរ ដើម្បីជួយក្រុមពលរដ្ឋស៊ីវិលប៉ាឡេស្ទីនដែលកំពុងរងផលប៉ះពាល់ពីការប្រយុទ្ធគ្នារវាងក្រុមហាម៉ាសនិងកងកម្លាំងអ៊ីស្រាអែល៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:






