ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    មន្រ្តីជំនាញខេត្តស្វាយរៀង ចុះបង្ក្រាបផលិតផលឡេលាបខ្លួន ឡេលាបមុខគ្មានច្បាប់អនុញ្ញាត រាប់រយគីឡូ ស្ថិតនៅឃ្លាំងដីឡូត៍មួយកន្លែង ក្នុងស្រុកស្វាយជ្រុំ

    BY Khmernote Media October 19, 2023
    មន្រ្តីជំនាញខេត្តស្វាយរៀង ចុះបង្ក្រាបផលិតផលឡេលាបខ្លួន ឡេលាបមុខគ្មានច្បាប់អនុញ្ញាត រាប់រយគីឡូ ស្ថិតនៅឃ្លាំងដីឡូត៍មួយកន្លែង ក្នុងស្រុកស្វាយជ្រុំ

    ខេត្តស្វាយរៀង៖ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានឱ្យដឹងថា នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ កំលាំងជំនាញនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ដោយមានការចូលរួមពីមន្រ្តីមន្ទីរសុខាភិបាលខេត្ត កំលាំងសមត្ថកិច្ចស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង និងអាជ្ញាធរមូលដ្ឋាន ក្រោមការសម្របសម្រួលនីតិវីធីពីលោក ឡាយ ជុងហេង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង បានចុះ បង្ក្រាបករណីផលិត វេចខ្ចប់គ្រឿងសម្អាងគ្មានច្បាប់អនុញ្ញាត នៅឃ្លាំងក្នុងដីឡូត៍គ្មានលេខ ផ្លូវលំ ភូមិស្វាយប្រហ៊ូត ឃុំគោកព្រីង ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង។

    ក្រោយពីធ្វើការឆែកឆេរ សមត្ថកិច្ចចម្រុះបានរកឃើញ និងដកហូតបាននូវ៖
    -ឡេលាបខ្លួនម៉ាកLuxury super: ២១កេស=៦០០kgs
    -ឡេលាបមុខ TD Night cream(ផលិតផលសំរេច)=៤០០kgs
    -ម៉ាស៊ីនក្រឡុកឡេចំនួន= ៣៦គ្រឿង
    -វត្ថុធាតុដើមផ្សំសំរាប់ផលិតឡេចំនួន ០៩មុខ= ១.៨៦៨kgs
    -សំបកកញ្ចប់ក្រដាសវេចខ្ចប់= ៤៥០kgs
    -ប្លាស្ទិកវេចខ្ចប់= ១៣កេស
    -សំបកខ្លងសំរាប់វេចខ្ចប់= ១.០០៥kgs។

    ក្រោយពីបានការអនុញ្ញាតពីលោកព្រះរាជអាជ្ញារង សមត្តកិច្ចក្រុមការងារចំរុះបានដកហូតវត្ថុតាងទាំងអស់និងបិទផ្លុំបេរទីតាំងផលិតខាងលើ និងនាំខ្លួនម្ចាស់ទីតាំងឈ្មោះ ញឹម សារិន ភេទស្រី អាយុ ៥០ឆ្នាំ ជនជាតិខ្មែរ និងលោក សុខ តាយ ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ (មេការ)មកសាកសួរបំភ្លឺនៅស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ដើម្បីបន្តនីតិវិធីតាមច្បាប់ ៕

    ប្រភព៖ នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច

    Share This Post:
    MPO4D jitutoto mpo4d Mpoplay