PR

ក្រុមហ៊ុនខេម ជ្ជីអេសអេម មក រៀបចំកិច្ចប្រជុំវិសាមញ្ញ ជាមួយភាគភាគទុនិក របស់ខ្លួន 

BY
Liny Chan
October 21, 2023

ភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា – នៅរសៀលថ្ងៃទី ២០ ខែ តុលា ឆ្នាំ ២០២៣ ក្រុមហ៊ុន ខេម ជ្ជីអេសអេម មក បានចេញសេចក្តីប្រកាសពត៌មាន អំពីការរៀបចំកិច្ចប្រជុំវិសាមញ្ញ ជាមួយភាគទុនិករបស់ខ្លួនកាលពីថ្ងៃទី 19 ខែតុលា ឆ្នាំ 2023 វេលាម៉ោង 9:30-11:00 ព្រឹក។ កិច្ចប្រជុំនេះត្រូវបានធ្វើឡើង តាមរយៈប្រព័ន្ធអ៊ីនធឺណិត ហើយដំណើរការបោះឆ្នោតធ្វើតាមកម្មវិធី E-Voting ដែលបង្កើតឡើងដោយក្រុមហ៊ុន ខេម ជ្ជីអេសអេម មក។

កិច្ចប្រជុំនេះ ធ្វើឡើងក្នុងគោលបំណងពីរធំៗ៖

១ វិសោធនកម្មលក្ខន្តិកៈ  លើមាត្រារួមរបស់ក្រុមហ៊ុន ខេម ជ្ជីអេសអេម មក ធ្វើឡើងដោយអនុលោមតាម ភាពជោគជ័យលើការចុះបញ្ជី លក់មូលបត្រកម្មសិទ្ធិ (IPO) ។
២ ការសម្រេចចិត្តទាក់ទងនឹងការបែងចែកភាគលាភអប្បបរមា រហូតដល់កិច្ចប្រជុំភាគទុនិកលើកក្រោយ។

គោលបំណងទាំងពីរ ទាមទារអោយមានការសម្រេចចិត្តពីម្ចាស់ហ៊ុន ដោយសារ ក្រុមហ៊ុន ខេម ជ្ជីអេសអេម មកបានចុះបញ្ជីក្នុងផ្សារហ៊ុនកម្ពុជា នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ ២០២៣។ វិសោធនកម្មលក្ខន្តិកៈ  លើមាត្រា រួម របស់ក្រុមហ៊ុន ធ្វើឡើងដើម្បីអនុលោមតាមផ្លូវច្បាប់ នៃការផ្លាស់ប្តូររចនាសម្ព័ន្ធភាពជាម្ចាស់ ស្របតាមការចុះបញ្ជី លក់មូលបត្រកម្មសិទ្ធិ (IPO)។  ទោះជាយ៉ាងនេះក៏ដោយ ការបែងចែកភាគលាភ ប្រចាំត្រីមាសដល់ភាគទុនិក គឺជាការសម្រេចចិត្តដ៏សំខាន់របស់ក្រុមហ៊ុន ដើម្បីផ្តល់រង្វាន់ភាគលាភប្រចាំឆ្នាំ រហូតដល់ ៧ភាគរយ ដល់អ្នកដែលបានវិនិយោគ នៅក្នុងក្រុមហ៊ុនខេម ជ្ជីអេសអេម មក។
ដូច្នេះម្ចាស់ភាគហ៊ុន Class A នឹងទទួលបាន ភាគលាភអប្បបរមាប្រចាំឆ្នាំចំនួន 7%  ដែលត្រូវផ្តល់ជូន ជាត្រីមាសស្មើៗគ្នា ដល់អតិថិជនរបស់ ក្រុមហ៊ុន Cellcard ។ ភាគលាភនឹងត្រូវគណនាតាមចំនួនភាគហ៊ុនសរុបដែលកាន់កាប់ដោយម្ចាស់ភាគហ៊ុន គុណនឹងតម្លៃ ២២៧០រៀល ក្នុងមួយភាគហ៊ុន ដែលនៃការចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិ (IPO)។ ចំនួនថ្ងៃចុះបញ្ជី នឹងត្រូវបានគេជូនជាដំណឹងផ្លូវការណ៏តាមរយៈ ធនាគារអេស៊ីលីដា ភីអិលស៊ី ដែលជាភ្នាក់ងារ RTP របស់ ក្រុមហ៊ុនខេម ជ្ជីអេសអេម មក ។

ដើម្បីធានាបាននូវសិទ្ធិ ទទួលបានភាគលាភប្រចាំឆ្នាំ7% ប្រចាំត្រីមាស ម្ចាស់ភាគហ៊ុនដែលមានសញ្ជាតិខ្មែរ Class A ត្រូវតែជាអតិថិជន របស់ ក្រុមហ៊ុន Cellcard ដែលមានឈ្មោះជាវទិញស៊ីមកាត ក្នុងបញ្ជីឈ្មោះអតិថិជនរបស់ ក្រុមហ៊ុនសែលកាត និងដែលបានផ្តល់ឯកសារអត្តសញ្ញាណផ្ទាល់ខ្លួនដែលមានសុពលភាពជូនក្រុមហ៊ុន។

ក្រុមហ៊ុន ខេម ជ្ជីអេសអេម មកសន្យាបន្តផ្តល់ភាគលាភប្រចាំឆ្នាំ តាមត្រីមាស យ៉ាងតិច ៧ភាគរយ ដល់ម្ចាស់ភាគហ៊ុន Class A សម្រាប់រយៈពេល 5ឆ្នាំ ស្របតាម ការចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិ (IPO) របស់ខ្លួន។

ពត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់ ក្រុមហ៊ុន ខេម ជ្ជីអេសអេម មក តាមរយៈ ៖  cellcard.com.kh/cellcard-ir/

ឬក៏អាចផ្ញើអ៊ីម៉ែលទៅកាន់ ៖  investor_relations@cellcard.com.kh.

អំពីក្រុមហ៊ុន

Cellcard គឺជាក្រុមហ៊ុន ដែលបំរើសេវាកម្មទូរស័ព្ទដំបូងគេ និងយូរជាងគេតាំងពីឆ្នាំ ១៩៩៧  មកម្លេះ។ ក្រុមហ៊ុននេះមានម្ចាស់ភាគហ៊ុនជាជនជាតិខ្មែរ១០០ភាគរយ ហើយត្រូវបានស្គាល់ថា ជាក្រុមហ៊ុនទូរគមនាគមន៍ ដែលមានសេវាកម្មល្អ និងបណ្តាញសេវាទូរស័ព្ទលឿនជាងគេគួរឲ្យទុកចិត្តបំផុត។ ក្រុមហ៊ុន Cellcard ជាក្រុមហ៊ុន ដែលមានការទទួលស្គាល់ និងជាក្រុមហ៊ុនធំជាងគេមួយក្នុងចំនោមក្រុមហ៊ុនទូរស័ព្ទជាច្រើន បច្ចុប្បន្នក្រុមហ៊ុនកំពុងបំរើសេវាកម្មទូរស័ព្ទជូនអតិជនជាង ៤លាននាក់ ក្រុមហ៊ុនមាន សេវាកម្មទូរស័ព្ទគ្របដណ្តប់ និងពង្រីកបណ្តាញចែកចាយអ្នកលក់បន្តជាច្រើនទូទាំងប្រទេស។

នៅខែមិថុនា ឆ្នាំ 2023 ក្រុមហ៊ុន ខេម ជ្ជីអេសអេម មក (Cellcard) ឈានជើងចូលទៅក្នុង ការចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិ (IPO) ជាលើកដំបូង នៅផ្សារហ៊ុនកម្ពុជា ដែលធ្វើឲ្យ ក្រុមហ៊ុន ខេមអេម អេស មក បានក្លាយជាក្រុមហ៊ុនទូរគមនាគមន៍ដំបូងគេដែលបានចុះបញ្ជីនៅក្នុងផ្សារហ៊ុនកម្ពុជា៕

Share This Post: