សាកលវិទ្យាល័យ Chicago របស់អាមេរិកយល់ព្រមបង់ប្រាក់ ៩៥ម៉ឺនដុល្លារដល់យុវជនជាង ១០០នាក់ជុំវិញករណីរើសអើងពលរដ្ឋអាស៊ី
- BY
- Pheakdey
- October 23, 2023
អាមេរិក៖ សាកលវិទ្យល័យ Chicago ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកបានយល់ព្រមបង់ប្រាក់ចំនួន ៩៥,០០០ម៉ឺនដុល្លារទៅកាន់ក្រុមយុវជនមួយចំនួនជុំវិញករណីរើសអើងពលរដ្ឋអាស៊ី នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Next Shark។ ក្រុមយុវជនដែលបានរងគ្រោះពីសកម្មភាពរើសអើងនេះមានចំនួនសរុប ១០៧នាក់ ខណៈពួកទាំងអស់គឺសុទ្ធតែពលរដ្ឋមានដើមកំណើតអាស៊ី។
ប្រភពខាងលើបានបន្តថា នៅក្នុងអំឡុងខែឧសភា ឆ្នាំ២០២០ ដល់ខែ សីហាឆ្នាំ ២០២១ កន្លងទៅក្រុមយុវជនអាស៊ីទាំងនេះបានព្យាយាមដាក់ពាក្យចូលបម្រើការងារនៅក្នុងមជ្ឈមណ្ឌលស្រាវស្រាវរបស់សាកលវិទ្យល័យ Chicago ជាបន្តបន្ទាប់តែពួកគេទាំងអស់ត្រូវបានបដិសេដ ហើយក្រោយមកគេរកឃើញទៀតថា ការបដិសេដនោះគឺត្រូវបានធ្វើឡើងក្រោមហេតុផលថា ពួកគេជាពលរដ្ឋអាស៊ីតែមិនមែនព្រោះតែពួកគេគ្មានសមត្ថភាពឡើយ។ គួររម្លឹកជូនថា នៅក្នុងអំឡុងពេលខាងលើនេះគឺជាអំឡុងពេលដែលពិភពលោកកំពុងរងគ្រោះដោយការរាតត្បាតជំងឺកូវីដ-១៩ ហើយពេលនោះក្រុមពលរដ្ឋនៅអឺរ៉ុបនិងអាមេរិកជាច្រើនបានយល់ឃើញថា ជំងឺដ៏កាចសាហាវនេះមានដើមកំណើតពីប្រទេសអាស៊ី ពោលគឺប្រទេសចិន ទើបធ្វើឲ្យពួកមានគំនិតអវិជ្ជមានចំពោះពលរដ្ឋអាស៊ី៕
អត្ថបទ៖ ភក្តី
ប្រភព៖ Next Shark
- Share This Post:






